ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ទទួលមូលនិធិពីសប្បុរសជន ជាង២ម៉ឺនដុល្លារ
ឯកឧត្តម ម៉ែន វិបុល ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានទទួលមូលនិធិពីសប្បុរសជនរួមមាន លោក លីវ ថោវ (Liv Thao) អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ចំនួន ២០,០០០ ដុល្លារ និង លោក សេង ប៊ុនណ្ណាត ប្រធានអង្គភាពអគ្គិសនីស្វាយរៀង ២,០០០ ដុល្លារ ក្នុងឱកាសអបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទ ក្រហម អឌ្ឍចន្ទ ក្រហម ៨ ឧសភា ២០២១។
កាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ កន្លងទៅនេះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការី បានចូលរួម ឧបត្ថម្ភ នូវថវិកា ១២០,០០០ ដុល្លារ (មួយរយម្ភៃពាន់ដុល្លារ) ផ្ទេរចូលគណនេយ្យសាខា តាមរយៈប្រព័ន្ធធនាគារ រួចហើយ ។ ការចូលរួមឧបត្ថម្ភគាំទ្រថវិកា និងសម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង កន្លងមក គឺពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបសេចក្តីត្រូវការចំពោះជនរងគ្រោះ និងងាយរងគ្រោះ មហន្តរាយនៅក្នុងខេត្តបានទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំក្តី សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅតែបន្តកៀរគរមូលនិធិ និង ស្វាគមន៍ចំពោះការចូលរួមវិភាគទានថវិកា សម្ភារ ពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជន នៅរាជធានីភ្នំពេញ តាមរយៈលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកជំទាវ ដួង វណ្ណា ក្នុងនាមប្រធានកិត្តិយសសាខា និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្នាក់ខេត្តឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា៕
អត្ថបទ៖ គឹមសេង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


