កូវីដ-១៩
ខេត្តកំពង់ចាមមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ចំនួន៣០នាក់នៅថ្ងៃនេះ
កំពង់ចាម៖ អ្នកជំងឺកូវីដ១៩ដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យមេគង្គ ខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែឧសភានេះ មានអ្នកជំងឺកូវីដ១៩ចំនួន៣០នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន តែត្រូវបន្តធ្វើចត្តាឡីស័ករយ:ពេលពីរសប្តាហ៍នៅតាមផ្ទះបន្ថែមទៀត។

យោងតាមរបាយការណ៍ នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី១៥ ឧសភាថា អ្នកជំងឺដែលបានជាសះស្បើយទាំង៣០នាក់ មានអ្នករស់នៅស្រុកកងមាសចំនួន១៣ នាក់ ស្រុកកំពង់សៀមចំនួន២នាក់ ស្រុកបាធាយចំនួន៤នាក់ ស្រុកស្រីសន្ធរចំនួន៧នាក់ និងស្រុកចម្ការលើចំនួន៤នាក់។ ក្នុងនោះមានកុមារអាយុក្រោម១៨ឆ្នាំចំនួន៤នាក់ កុមារីចំនួន២នាក់។

ថ្ងៃនេះជាលើកដំបូងដែលមានអ្នកជំងឺកូវីដ១៩បានជាសះស្បើយទ្រង់ទ្រាយធំបែបនេះ ដោយ សារតែមានការយកចិត្តទុកដាក់ ជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃរបស់ក្រុមគ្រូពេទ្យជំនាញជួរមុខ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ឧសភា ខេត្តកំពង់ចាមមានអ្នកជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភ:សរុបចំនួន២០០នាក់ មានអ្នកជាសះស្បើយចំនួន៧៧នាក់ និងមានអ្នកស្លាប់ចំនួន២នាក់៕
អត្ថបទ និង រូបភាព៖ ហុង ម៉េងហៀ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


