កូវីដ-១៩
យកវិទ្យាល័យកំពង់ក្តីធ្វើជាទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប
រដ្ឋបាលខេត្តសៀមរាបបានប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះ ស្កែន QR Code Stop COVID-19 “ទប់ស្កាត់ជំងឺកូវីដ-១៩” ពីចំណុចឃុំល្វែងឬស្សី ស្រុកជីក្រែង ជិតព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ មកទីតាំងវិទ្យាល័យកំពង់ក្តី នៅភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែងវិញដែលបានអនុវត្តចាប់ពីម៉ោង ២២៖០០ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

បើតាមរដ្ឋបាលខេត្តការប្តូរទីតាំងនេះ គឺដើម្បីសម្រួលបញ្ចៀសការកកស្ទះ និងបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ព្រោះថា ការពិនិត្យសុខភាពបឋម និងការចុះឈ្មោះ ឬស្កែន QR Code គឺបានផ្តល់អត្ថប្រយោជន៍ និងធានាបាននូវប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

តាមរយៈនេះរដ្ឋបាលខេត្តអាចទទួលបានព័ត៌មានរបស់អ្នកដំណើរ។ ពិនិត្យសុខភាពបឋម ក្នុងករណីសង្ស័យឈានទៅយកសំណាក និងចត្តាឡីស័ក។ផ្តល់ព័ត៌មានច្បាស់លាស់ និងរហ័សដល់ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនិងកាត់ផ្តាច់ប្រភពចម្លងទៅសហគមន៍។

យ៉ាងណាក៏ដោយរដ្ឋបាលខេត្ត សូមការយោគយល់អ្នកដំណើរទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ ឬឆ្លងចូលភូមិសាស្ត្រខេត្តសៀមរាប មេត្តាចូលរួមសហការជាមួយក្រុមការងារ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ ៣កុំ៕
ដោយ ៖ សំអឿន





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


