កូវីដ-១៩
ចិន ពេញចិត្តចំពោះ អាមេរិក ដែលចែកចាយវ៉ាក់សាំងកូវីដទៅក្រៅប្រទេសជាលើកដំបូង
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិនស្វាគមន៍សហរដ្ឋអាមេរិក ដែលបានបំពេញតាមការសន្យារបស់ខ្លួន ក្នុងការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាមួយពិភពលោក ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា ប្រទេសរបស់លោក នឹងចែកចាយនូវវ៉ាក់សាំងចំនួន ៨០ លានដូសជាមួយប្រទេសដទៃទៀត ហើយបានកត់សម្គាល់ថា ចំនួននេះគឺច្រើនជាងប្រទេសរុស្ស៊ី និងចិនទៅទៀត ។
ទន្ទឹមនោះ យោងតាមការចុះផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា លោក Joe Biden ក៏បានបញ្ជាក់ផងដែរថា អាមេរិកនឹងបញ្ជូនវ៉ាក់សាំងកូវីដ ១៩ យ៉ាងតិច ២០ លានដូសដំបូងទៅបរទេស នៅត្រឹមចុងខែមិថុនា ។ នេះជាលើកដំបូងហើយ ដែលសហរដ្ឋអាមេរិក ចែកចាយវ៉ាក់សាំងដែលត្រូវបានអនុញ្ញាត សម្រាប់ការប្រើប្រាស់ក្នុងប្រទេស ។
លោក Zhao បាននិយាយថា “វ៉ាក់សាំងគឺជាឧបករណ៍សំខាន់ ដើម្បីជួយសង្គ្រោះជីវិត ហើយយើងត្រូវទទួលការចាក់វ៉ាក់សាំង ឲ្យបានពេញលេញ ខណៈវាមិនមែនជាការកេងចំណេញ ខាងនយោបាយណាមួយឡើយ” ។
លោកបន្ថែមថា ប្រទេសចិនមិនមែនប្រើប្រាស់ វ៉ាក់សាំងដើម្បីដឹកនាំពិភពលោក ឬទទួលបានការអនុគ្រោះពីប្រទេសដទៃទៀតណាមួយឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ សហរដ្ឋអាមេរិក ចែកវ៉ាក់សាំងកូវីដដែលអនុម័តហើយ ចំនួន២០លានដូសទៅក្រៅប្រទេសជាលើកដំបូង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


