Connect with us

ព័ត៌មានជាតិ

ពិធី​ប្រកាស​ចូលកាន់​មុខតំណែង ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តកំពត​

បានផុស

នៅ

ពិធី​ប្រកាស​ចូលកាន់​មុខតំណែង ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តកំពត បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១​នេះ ក្រោម​អធិបតីភាព ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត ដែល​ពិធី​នេះ​រៀបចំឡើង​នៅឯ​សាលា​ខេត្តកំពត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អភិបាលរង​ខេត្ត លោក​ព្រះរាជា​អាជ្ញា ប្រធាន​សាលាដំបូង​ខេត្ត លោកស្នងការ មេបញ្ជាការ​កងកម្លាំង​ទាំងបី​ប្រភេទ ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី​អភិបាលក្រុង ស្រុក នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ពិធី​នេះ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​ថ្លែង​កោតសរសើរ​ដោយស្មោះ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច មន្ត្រីរាជការ​នៃ​ខេត្តកំពត​ទាំងមូល តែងតែ​ខិតខំ​ដឹកនាំ និង​បំពេញភារកិច្ច​ធ្វើ​ឲ្យ​ខេត្តកំពត មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ មាន​ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​ល្អប្រសើរ ជាពិសេស​ស្ថិតក្នុង​បរិបទ​កូ​វីដ​១៩​នេះ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម ជាវ តា​យ ក្នុងនាម​ក្រសួង​កិច្ចការនារី និង​រដ្ឋបាល​ខេត្តកំពត បាន​ផ្តាំផ្ញើ និង​ផ្តល់នូវ​អនុសាសន៍​លើ​កិច្ចការ​សំខាន់ៗ​មួយចំនួន ដល់​លោកស្រី ហួត រី ប្រធាន​មន្ទីរ​កិច្ចការនារី​ដែល​ទើប​ប្រកាស​តែងតាំង​នាពេលនេះ​ដូចខាងក្រោម​៖

១-​ត្រូវ​បន្ត​អនុវត្ត​ការងារ​ដែល​នៅ​សេសសល់​ពី​លោកស្រី សឿន សារី ឲ្យ​បាន​ចប់សព្វគ្រប់​តាម​ផែនការ​

២-​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ស្របតាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ព្រមទាំង​ពង្រឹង​ការអនុវត្ត​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្តិ​នានា និង​គោលការណ៍​ណែនាំ​ផ្សេងៗ របស់​រាជរដ្ឋាភិបាល ក្រសួង​កិច្ចការនារី និង​រដ្ឋបាលខេត្ត​

៣-​ពង្រឹង​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​ក្នុង​មន្ទីរ ឲ្យ​បានល្អ​ប្រសើរ ពោលគឺ​សំដៅ​លុបបំបាត់​ភាព​អសកម្ម​ទាំងឡាយ និង​បង្កើន​ស្មារតី​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​

៤-​ត្រូវធ្វើ​កិច្ចសហការ​ជាមួយ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី​ឲ្យ​ការងារ​របស់​យើង​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ក្នុង​គោលដៅ​បម្រើ​ផលប្រយោជន៍​ជូន​រាជរដ្ឋាភិបាល ក្រសួង និង​រដ្ឋបាលខេត្ត​

៥-​ពេល​ជួប​ការលំបាក​ត្រូវ​រាយការណ៍​សុំ​យោបល់​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​រដ្ឋបាលខេត្ត ដើម្បី​ជួយ​ដោះស្រាយ ដោយ​មិនត្រូវ​ទុក​ការងារ​ទាំងនោះ​ចោល​ឡើយ​

៦-​យកចិត្តទុកដាក់​ជំរុញ​លើកទឹកចិត្ត អប់រំ​ណែនាំ ជួយ​បង្កលក្ខណៈ និង​ផ្តល់ឱកាស​ការងារ​ដល់​មន្ត្រី​វ័យក្មេង ដែលជា​ធនធានមនុស្ស​សម្រាប់​បន្តវេន​នៅ​ថ្ងៃ​ខាងមុខ​។​

​សូមជម្រាបថា តាមរយៈ​ប្រកា​សលេខ​៣៣៣ កក​ន​/​ប្រក ចុះ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ របស់​ក្រសួង​កិច្ចការនារី ត្រូវបានតែងតាំង​លោកស្រី ហួត រី ជា​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តកំពត​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១៦ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម