កូវីដ-១៩
ប្រទេសមួយ បំផ្លាញវ៉ាក់សាំង AstraZeneca ផុតកំណត់ជិត២ម៉ឺនដូស ដែលជាជំនួយរបស់ WHO
អាជ្ញាធរសុខាភិបាលរបស់ប្រទេសម៉ាឡាវី បានបំផ្លាញវ៉ាក់សាំង AstraZeneca ផុតកំណត់ចំនួន១៩,៦១០ដូស ដោយបញ្ជាក់ថា ការធ្វើបែបនេះនឹងពង្រឹងទំនុកចិត្តរបស់សាធារណជន នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកស្រី Khumbize Kandodo Chiponda បានដុតកម្ទេចវ៉ាក់សាំងទាំងនេះនៅក្នុងឡ កាលពីថ្ងៃពុធនៅឯមន្ទីរពេទ្យ Kamuzu Central ក្នុងរដ្ឋធានី Lilongwe។
លោកស្រីនិយាយថា “យើងកំពុងបំផ្លាញវ៉ាក់សាំងទាំងនេះ ពីព្រោះរដ្ឋាភិបាលគ្មានគោលនយោបាយ ប្រើប្រាស់ទំនិញដែលផុតកំណត់នោះទេ។ តាំងពីដើមមក ក្រោមកម្មវិធីចាក់ថ្នាំបង្ការរបស់ប្រទេសម៉ាឡាវី មិនមានវ៉ាក់សាំងផុតកំណត់ណាមួយត្រូវបានប្រើប្រាស់ឡើយ”។
វ៉ាក់សាំងទាំងនេះ គឺជាផ្នែកមួយនៃជំនួយ ១០២,០០០ដូស ដែលបានទៅដល់កាលពីថ្ងៃទី២៦ខែមីនា ក្រោមគំនិតផ្តួចផ្តើមរបស់សហភាពអាហ្វ្រិក (AU) និងអង្គការសុខភាពពិភពលោក (WHO)។ វ៉ាក់សាំងបានផុតកំណត់នៅថ្ងៃទី១៣ខែមេសា។
កាលពីខែមុន WHO បានជំរុញឲ្យបណ្តាប្រជាជាតិអាហ្វ្រិក កុំបំផ្លាញវ៉ាក់សាំង AstraZeneca ដែលផុតសុពលភាព បន្ទាប់ពីប្រទេសមួយចំនួនទទួលបានថ្នាំបង្ការពីឥណ្ឌា។ ប៉ុន្តែនៅសប្តាហ៍នេះ WHO បានផ្លាស់ប្តូរជំហររបស់ខ្លួន ហើយនិយាយថា វ៉ាក់សាំងគួរតែត្រូវបានបំផ្លាញចោល។
ស្របពេលជាមួយគ្នានោះ ប្រទេសស៊ូដង់ខាងត្បូង ក៏បានទុកចោលវ៉ាក់សាំងចំនួន ៥៩,០០០ដូសដែលផ្គត់ផ្គង់ដោយ AU ផងដែរ ហើយមិនបានប្រើប្រាស់វាទេដោយសារតែបញ្ហាផុតកំណត់ដូចគ្នានេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ FDA អាមេរិក បន្ថែមពេលស្តុកវ៉ាក់សាំង Pfizer-BioNTech ក្នុងទូទឹកកកពី ៥ ថ្ងៃទៅមួយខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


