កូវីដ-១៩
ខេត្តបាត់ដំបងសម្រេចបិទទីតាំង៣កន្លែង បន្ទាប់ពីបានរកឃើញមានអ្នកផ្ទុកជំងឺកូវីដ-១៩
នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តបាត់ដំបងង បានចេញសេចក្តីសម្រេច ស្តីពីការបិទជាបណ្តោះអាសន្នទីតាំងចំនួន៣កន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន កម្ពុជាថ្មី ទទួលបាន។
បើតាមសេចក្តីសម្រេចបានឱ្យដឹងថា ទីតាំងចំនួន៣នេះរួមមានទី១៖ ផ្ទះលក់បាយ-បបរ ស្ថិតនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ទី២៖ ផ្ទះសំណាក់បាយ័ន្តថ្មី ស្ថិតនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ទី៣៖ ហាងបោកអ៊ុតយក្សា ស្ថិតនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ការបិទជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្រោយពីបានរកឃើញឈ្មោះ នុម ដុង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានមុខរបរចែកចាយពូជពោត និងជីកសិកម្ម (ក្រុមហ៊ុនគោខ្មែរ) មានជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ និងបានពាក់ព័ន្ធទីតាំងទាំង ៣កន្លែងខាងលើ៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


