ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ឧបត្ថម្ភថវិកាជូនសាខាកាកបាទក្រហមខេត្តស្វាយរៀង ក្នុងខួបទី១៥៨នៃទិវាពិភពលោកកាកបាទក្រហម
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងសមាជិក សមាជិការសាខាមួយចំនួនទៀត បានអញ្ជើញទទួលមូលនិធិពីសប្បុរសជន ក្នុងឱកាសអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។

ដោយមានការចូលរួមឧបត្ថម្ភពី ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំងក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងសហការី សរុបថវិកាចំនួន ១៦,៤០០,០០០រៀល និង៧,៣៥០ដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង។

ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ឆ្លើយតប ទៅនឹងទឹកចិត្តជ្រះថ្លារបស់ឯកឧត្តម ប្រធានសហភាពសហព័ន្ធកម្ពុជាខេត្តស្វាយរៀង និងសហការី បានយក មូលនិធិមកប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ថ្ងៃនេះពិតជាបានរួមចំណែកការងារ មនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយតាមសហគមន៍ ដោយស្រមតាមប្រធានបទ (ទាំងអស់គ្នា រួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កសាងភាពធន់របស់សង្គមជាតិ)។

ឯកឧត្តមបន្តថា ក្នុងនាមប្រធានគណៈកម្មាធិការសាខាកម្ពុជាខេត្តស្វាយរៀង សូមថ្លែងអំណរគុណដ៍ជ្រាលជ្រៅចំពោះ ឯកឧត្តម លោក លោកស្រី ដែលនាំមកនូវមូលនិធិ និងសម្ភារនាពេលកន្លងមកក៍ដូចជាពេលនេះ សូមឲ្យទទួលបាននូវ ពុទ្ធពរ ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ៖ គឹម សេង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


