កូវីដ-១៩
លោកស្រី ឱ វណ្ណឌីន៖ ករណីឆ្លងជំងឺកូវីដ-១៩បច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភខ្លាំងមែនទែន
រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៨ ខែឧសភានេះថា ថ្វីដ្បិតតែបច្ចុប្បន្នរាជធានីភ្នំពេញត្រូវបានបញ្ចប់ការបិទខ្ទប់ ក៏ដូចជាការរួមតូចនៃតំបន់លឿងទុំ និងលែងមានតំបន់ក្រហមក៏ពិតមែន ប៉ុន្តែជារួមករណីឆ្លងថ្មីនៅតែរកឃើញជារៀងរាល់ថ្ងៃ និងមានចំនួនខ្ពស់។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ-១៩ក្នុងខែឧសភានេះ មានកម្រិតខ្ពស់ជាងករណីឆ្លងសរុបនៅខែមេសា (ខែមុន) ទៅទៀត ហើយចំនួនឆ្លងមានការឡើងចុះៗ មិនមែនចុះរហូតនោះទេ។
លោកស្រី លើកឡើងថា ការចម្លងមេរោគកូវីដ១៩ នៅតែខ្លាំងក្លានៅឡើយ ដែលមិនទាន់មានសញ្ញាណាបង្ហាញថា វាមានការចុះថមថយនៅឡើយទេ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “អ៊ីចឹងសម្រាប់ខ្ញុំផ្ទាល់ ស្ថានភាព គឺស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភខ្លាំងមែនទែន និងសុំឱ្យប្រជាពលរដ្ឋបន្តនូវការយកចិត្តទុកដាក់ ការប្រុងប្រយ័ត្នខ្ពស់ អនុវត្ត៣កុំ ៣ការពារ”។
លោកស្រីបានសំណូមប្រជាពលរដ្ឋគិតគូរឱ្យបានដិតដល់ក្នុងការបង្ការខ្លួនកុំឱ្យឆ្លងមេរោគ និងការពារកុំចម្លងមេរោគចូលគ្រួសារ និងសហគមន៍ ជាក់ស្ដែងដូចករណីកម្មកររោងចក្រនៅខេត្តស្វាយរៀងកាលពីម្សិលមិញ គឺជាសកម្មភាពនេះមានហានិភ័យខ្ពស់។ លោកស្រីបញ្ជាក់ថា បើខ្លាច គឺត្រូវបង្ការ និងការពារខ្លួន ព្រមទាំងអនុវត្តតាមអនុសាសន៍សម្ដេចតេជោ គឺ ៣កុំ៣ការពារ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី ២៨ ខែឧសភានេះ បានប្រកាសរកឃើញ ករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥៩៩ នាក់ និងជាសះស្បើយ ៥០២ នាក់ និងស្លាប់ចំនួន ២ នាក់។
ករណីឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា បានកើនឡើងដល់ ២៨ ២៣៧ និងជាសះស្បើយសរុប ២០ ៩០០ នាក់ ព្រមទាំងអ្នកស្លាប់សរុបកើនដល់ ១៩៦ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមស្ដាប់ប្រសាសន៍របស់ លោកស្រី ឱ វណ្ណឌីន៖ ករណីឆ្លងជំងឺកូវីដ-១៩បច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភខ្លាំងមែនទែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


