ជីវិតកម្សាន្ដ
ទោះបីជួបវិបត្តិកូវីដ តែតារាប្រុស-ស្រី៥រូបនេះ មានលទ្ធភាពជិះរថយន្តស៊េរីទំនើបJeep
ថ្វីត្បិតតែបច្ចុប្បន្នមានពលរដ្ឋមួយចំនួនកំពុងព្រួយបារម្ភចំពោះវិបត្តិនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យចំណូលពួកគាត់ត្រូវបានធ្លាក់ចុះ ឬបាត់បង់ខ្លះក្តី តែងាកមកចាប់អារម្មណ៍តារាប្រុស ស្រី៥រូបនេះបែរជាសម្ញែងភាពហ៊ឺហាដោយចាយលុយខ្ទង់រាប់ម៉ឺនដុល្លារ ទិញរថយន្តស៊េរីទំនើប។

ចំពោះអ្នកសិល្បៈទាំង៥រូបដែលមានលទ្ធភាពទិញរថយន្តស៊េរីទំនើបម៉ាក Jeepតម្លៃប្រមាណ១០ម៉ឺនដុល្លារនោះរួមមាន ១.តារាសម្ដែងអ្នកនាង គង់ ច័ន្ទស្រីមុំ បានទិញរថយន្តម៉ាកJeep ranglerស៊េរីឆ្នាំ២០២០ ពណ៌លឿងលាយខ្មៅ កាលពីដើមឆ្នាំ២០២១នេះ។ ២.តារាចម្រៀងប្រុសលោក កែវ វាសនា បានទិញរថយន្ដម៉ាកJeepពណ៌ប្រផេះស៊េរីឆ្នាំ២០២១កាលពីខែមីនាឆ្នាំ២០២១។ ៣.តារាចម្រៀងវ័យក្មេងកញ្ញា រ៉េត ស៊ូហ្សាណា ទទួលបានកាដូពិសេសពីឪពុក-ម្តាយនៅដើមឆ្នាំ២០២១នេះ គឺរថយន្តម៉ាកJeep Robiconស៊េរីឆ្នាំ២០២១ពណ៌ខ្មៅ ។ ៤.ពិធីការិនី ស៊ឹម សូលីកា ក៏បានទិញរថយន្តម៉ាក Jeepប្រភេទff roadពណ៌ក្រហម លាយខ្មៅ មួយគ្រឿងជាកាដូសម្រាប់កូនស្រីរបស់ខ្លួនឈ្មោះ ស៊ឹម សូលីណា ផងដែរ។ ៥.តារាសម្ដែងអ្នកនាង ឌី សូនីតា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នាងនឹងកូនស្រីបានថតបង្អូតរាងជាមួយរថយន្ដJeep ពណ៌ខ្មៅ ១គ្រឿងផងដែរ។

តាមការកត់សម្គាល់អំឡុងពេលវិបត្តិកូវីដនេះដែរ មិនមែនមានតែប្រជាពលរដ្ឋនោះទេ ដែលបាត់បង់ចំណូលនោះ គឺសិល្បករ-សិល្បការិនីខ្មែរមួយចំនួនក៏បាត់បង់ចំណូលពីអាជីពសិល្ប:ខណ:កម្មវិធីកម្សាន្ត ឬឆាកតន្ត្រីក៏ត្រូវបានផ្អាកផងនោះ៕
អត្ថបទ ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


