សុខភាព
បើមានបញ្ហាសុខភាព ៥ ប្រភេទនេះ ត្រូវប្រយ័ត្នចំពោះការហូបរមៀត
ពិតណាស់ រមៀតមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយវាក៏ត្រូវបានប្រើប្រាស់ជាគ្រឿងទេសដ៏ពេញនិយមផងដេរ។ ជាមួយនឹងសារធាតុពណ៌Curcumin ដែលមាននៅក្នុងរមៀត វាមានឥទ្ធិពលក្នុងការប្រឆាំងនឹងការរលាកដ៏ស័ក្ដិសិទ្ធិ។ បន្ថែមពីនេះ វាក៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាឈឺជង្គង់ គ្រប់គ្រងកម្រិតកូលេស្តេរ៉ូល និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងថែមទៀតផង។ យ៉ាងណាមិញ អ្នកដែលស្ថិតនៅក្នុងលក្ខខ័ណ្ឌសុខភាពទាំងនេះ គប្បីមានការប្រុងប្រយ័ត្នឲ្យបានច្រើនជាងមុន នៅពេលញ៉ាំរមៀត ពីព្រោះវាក៏មានគុណវិបត្តិដូចគ្នា។
១. ស្ត្រីពពោះ និងម៉ាក់ៗបំបៅដោះកូន

រមៀតជួយជំរុញប្រព័ន្ធភាពស៊ាំ ហើយជាទូទៅ វាមានសុវត្ថិភាពចំពោះស្ត្រីពពោះ និងម៉ាក់ៗដែលកំពុងបំបៅដោះកូន នៅពេលដែលយើងញ៉ាំវានៅក្នុងអាហារ ពីព្រោះសារធាតុពណ៌Curcumin នៅក្នុងអាហារឆ្អិនគឺមានបរិមាណតិចតួច។ ប៉ុន្តែ វាមិនមានសុវត្ថិភាពឡើយ នៅពេលដែលយើងប្រើប្រាស់នៅក្នុងទម្រង់ជាថ្នាំ ព្រោះវាអាចជំរុញដល់ការមករដូវ ឬរំញោចស្បូនធ្វើឲ្យកូនក្នុងផ្ទៃមានហានិភ័យខ្ពស់។
២. អ្នកមានជំងឺស្លេកស្លាំង
ជំងឺស្លេកស្លាំងគឺបណ្ដាលមកពីកង្វះជាតិដែក ដែលកើតឡើងនៅពេលដែលរាងកាយមិនអាចផលិតគ្រាប់ឈាមក្រហមគ្រប់គ្រាន់ ឬរាងកាយបាត់បង់កោសិកាឈាមក្រហមច្រើនពេក។ ការញ៉ាំរមៀតក្នុងបរិមាណច្រើនអាចបញ្ចៀសការស្រួបយកជាតិដែក ដែលធ្វើឲ្យស្ថានភាពជំងឺរបស់យើងកាន់តែយ៉ាប់យ៉ឺនទ្វេដង។
៣. វិបត្តិហូរឈាម

ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលមានវិបត្តិហូរឈាមគ្រប់ប្រភេទ ដូចជាអ្នកដែលពឹងផ្អែកលើថ្នាំធ្វើឲ្យឈាមរាវ ឬអ្នកដែលហូរឈាមច្រមុះញឹកញាប់ គឺត្រូវមានការប្រុងប្រយ័ត្ននៅពេលញ៉ាំសារធាតុពណ៌curcumin។ ការញ៉ាំច្រើនជ្រុលអាចធ្វើឲ្យឈាមកក ដែលបង្កើនហានិភ័យនៃស្នាមជាំ និងការហូរឈាមកាន់តែច្រើនឡើង។
៤. ជំងឺទឹកនោមផ្អែម
អ្នកជំងឺទឹកនោមផ្អែមត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះរបបអាហាររបស់ខ្លួន ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យបានល្អ។ ចំណែកឯសារធាតុពណ៌curcuminអាចកាត់បន្ថយបរិមាណជាតិស្ករក្នុងឈាម ដែលអាចបង្កគ្រោះថ្នាក់ដ៏អ្នកជំងឺទឹកនោមផ្អែមបាន ប្រសិនបើមិនមានការប្រុងប្រយ័ត្នទេនោះ។
៥. ក្រួសតម្រងនោម

ក្រួសតម្រងនោមគឺជាគ្រីស្តាល់ដែលបង្កើតឡើងដោយសារធាតុរ៉ែ និងអំបិល។ រមៀតមានសារជាតិ oxalate ខ្ពស់ ដែលអាចភ្ជាប់ជាមួយកាល់ស្យូម និងបណ្តាលឲ្យក្រួសតម្រងនោមកកើតឡើង។ ដូច្នេះហើយ ប្រសិនបើយើងកំពុងប្រឈមនឹងបញ្ហាក្រួសតម្រងនោមស្រាប់ ចូរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការញ៉ាំរមៀត។
បរិមាណសមល្មមក្នុងការញ៉ាំរមៀត

បរិមាណនៃសារធាតុពណ៌curcuminមានភាពធម្មតាប៉ុណ្ណោះ ប្រសិនបើយើងប្រើប្រាស់នៅក្នុងអាហារដែលបានចម្អិន នៅពេលដែលយើងបន្ថែមរមៀតចំនួន២០០០ទៅ២៥០០មិល្លីក្រាមទៅក្នុងអាហារ វាផ្ដល់សារធាតុពណ៌curcuminត្រឹមតែ៦០ទៅ១០០មិល្លីក្រាមប៉ុណ្ណោះ។ បរិមាណនេះ គឺមិនបង្កជាគ្រោះថ្នាក់ណាមួយឡើយ។ ប៉ុន្តែ នៅក្នុងករណីដែលយើងញ៉ាំអាហារបំប៉នដែលមានសារធាតុពណ៌curcumin ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាមុនសិន ទើបជាការប្រសើរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទទួលទានខ្ទឹមសរាល់ថ្ងៃ ដឹងពីមហាអត្ថប្រយោជន៍ទំាងនេះដែរ?
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


