កូវីដ-១៩
ម្ដាយនិងទារកអាយុ៧ខែ វិជ្ជមានកូវីដ-១៩ ទទួលសម្ភារប្រើប្រាស់ពីអភិបាលខេត្តរតនគិរី
បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅទីតាំងពិនិត្យត្រង់ចំណុចស្ពានស្រែពក ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាករណីទី១៧ សម្រាប់ខេត្តរតនគិរី អ្នកវិជ្ជមានខាងលើមានឈ្មោះ ឡៃ ស្រីពេជ្រ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទារកអាយុ៧ខែ ឈ្មោះ អាង សុខឃាង ត្រូវបាននាំមកសម្រាកព្យាបាលជាមួយគ្នា នៅមណ្ឌលព្យាបាលវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ដោយមើលឃើញពីការលំបាករបស់ទារក និងស្ដ្រីខាងលើ ក្នុងពេលដែលកំពុងសម្រាកព្យាបាល លោកអភិបាលខេត្ត បានផ្ដល់អំណោយរួមមាន អង្រឹង និងឃីតសម្រាប់ទារក សម្រាប់ឲ្យម្ដាយ និងកូនយកទៅប្រើប្រាស់ក្នុងស្ថានភាព ដែលកំពុងព្យាបាលជំងឺនេះ។
លោកបានជូនពរដល់ប្អូនស្រី និងកូន ក៏ដូចជាអ្នកវិជ្ជមានកូវីដ-១៩ ទាំងអស់ឆាប់បានជាសះស្បើយ មានសុខភាពធម្មតាឡើងវិញ និងសូមឲ្យអ្នកវិជ្ជមានទាំងអស់ស្ដាប់ និងធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួន ទើបឆាប់បានជាសះស្បើយ៕
អត្ថបទ ៖ វុទ្ធឦសាន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


