ព័ត៌មានជាតិ
បែកគ្នា៥ឆ្នាំ សុំប្រពន្ធត្រូវគ្នាវិញមិនបាន ជះទឹកអាស៊ីដដាក់ ពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយរត់គេចខ្លួន
បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងនគរបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ធ្វើការចាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពជះទឹកអាស៊ីដទៅលើប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរកាលពីឆ្នាំ២០២០កន្លងទៅ។
ជនដៃដល់ឈ្មោះ ហេង ចាន់ឌី អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិខាងលើត្រូវចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាត ចំណែកស្ត្រីជាប្រពន្ធនិងជាជនរងគ្រោះឈ្មោះលី រ៉ានី អាយុ៥០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

រវាងជនសង្ស័យនិងស្ត្រីរងគ្រោះបានយកគ្នាជាប្ដីប្រពន្ធ ពុំបានរៀបការឬសែនព្រេននោះឡើយ ក្រោយពីរស់នៅជាមួយគ្នារយៈមកជនសង្ស័យបានបែកចិត្តទៅមានស្រីថ្មីម្នាក់ទៀត និងបានរស់នៅជាមួយស្រីថ្មីនោះអស់រយៈពេល៥ឆ្នាំរហូតដល់ឆ្នាំ២០២០ ទើបវិលត្រឡប់ទៅរកជនរងគ្រោះវិញនិងសុំអង្វរត្រូវរ៉ូវគ្នាវិញ។ ពេលនោះជនរងគ្រោះមិនព្រម ដែលជាហេតុធ្វើឲ្យជននេះខឹង លុះដល់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង២២យប់ ខណៈដែលជនរងគ្រោះកំពុងដើរចេញពីធ្វើការទៅជិតដល់ផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ជននេះក៏បានយកទឹកអាស៊ីដជះលើមុខបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយពេលនោះជនរងគ្រោះបានស្រែកឲ្យអ្នកជិតខាងជួយដែរ ប៉ុន្តែជនសង្ស័យបានដណ្ដើមយកទូរសព្ទរួចរត់គេចខ្លួនបាត់ទៅ។

លុះដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ទើបលេចមុខជនសង្ស័យខាងលើកំពុងធ្វើចត្តាឡីស័កនៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ក៏បានរាយការណ៍ជូនកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យចុះទៅសហការណ៍ជាមួយកម្លាំងនគរបាលស្រុកក្រូចឆ្មារចាប់ខ្លួនជនកំណាចនេះបញ្ជូនមកតុលាការកាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១៕
អត្ថបទ៖ មករា
សូមចុចអាន៖ រ៉ឺម៉កម៉ូតូ ត្រូវប៉ាន់បន្ទាប់ពីអាជ្ញាធរផ្អាកការលក់ដូរតាមចិញ្ចើមផ្លូវ និងផ្សារមិនរៀបរយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន



