កូវីដ-១៩
ស្គាល់ស្រ្តីម្នាក់ឆ្លងកូវីដធ្វើការនៅហាងពិភពធម្មជាតិ បុរសសង្ស័យរត់គេចខ្លួនបាត់ ពេលសមត្ថកិច្ចចុះដល់បន្ទប់ជួល
បុរសម្នាក់ដែលពាក់ព័ន្ធអ្នកឆ្លងកូវីដជាស្រ្តីធ្វើការនៅភោជនីយដ្ឋានពិភពធម្មជាតិបានរត់គេចខ្លួន ក្រោយពេលសមត្ថកិច្ចចុះដល់បន្ទប់ជួល ដើម្បីនាំទៅធ្វើតេស្តសំណាក។
អាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវរកឃើញថា លោក វ៉ាន់ វាសនា អាយុ២៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិល្វា ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ជាបុគ្គលមានទំនាក់ទំនងផ្ទាល់ ជាមួយបុគ្គលិកវិជ្ជមានជំងឺកូវីដ-១៩ នៅភោជនីយដ្ឋានពិភពធម្មជាតិ។

សមត្ថកិច្ច ក៏បានចុះមកដល់អាស័យដ្ឋានបណ្តោះអាសន្នរបស់បុគ្គលនេះ នៅបន្ទប់ជួល ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-សៀមរាប(ក្រោយសណ្ឋាគារអង្គរអេរ៉ា) តែបុគ្គលនេះ មិនបានសហការ និងបានរត់គេចខ្លួនបាត់។
ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលករណីនេះគឺជាការឆ្លងក្នុងសហគមន៍ និងមានប្រភពនៃការចម្លង ចេញពីភោជនីយដ្ឋានពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំ-គោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់លោក វ៉ាន់ វាសនា សូមរួសរាន់សហការជាមួយសមត្ថកិច្ច និងក្រុមគ្រូពេទ្យ (មណ្ឌលចត្តាឡីស័កគរុកោសល្យ និង វិក្រឹតការខេត្ត) ដើម្បីយកសំណាកធ្វើតេស្តស្រាវជ្រាវជំងឺកូវីដ-១៩ ។ ជាមួយគ្នានេះ ចំពោះបងប្អូនដែលបានពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយ លោក វ៉ាន់ វាសនា សូមរួសរាន់ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងតាមដានសុខភាព ក្នុងករណីសង្ស័យ ឬមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
បុគ្គលទាំងឡាយណាមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក ឬគេចវេច មិនសហការជាមួយសមត្ថកិច្ចក្នុងការយកសំណាក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


