Connect with us

កូវីដ-១៩

អាជ្ញាធរសម្រេចបិទខ្ទប់ផ្សារត្រពាំងពោធិ៍ និងរោងចក្រ QMI ក្រោយរកឃេីញអ្នកវិជ្ជមាន៣០២នាក់

បានផុស

នៅ

ភ្នំពេញ៖ ក្រោយពីក្រុមគ្រូពេទ្យជំនាញបានរកឃេីញចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កេីនឡេីងនៅក្នុងរោងចក្រ QMI ដែលស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អាជ្ញាធរសម្រេចបិទខ្ទប់ រោងចក្រ និងផ្សារត្រពាំងពោធិ៍ ជាបណ្តោះអាសន្នដេីម្បីទប់ស្កាត់ការរីករាលដាលឆ្លង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ សុខជាតិ ចៅសង្កាត់រងចោមចៅទី៣ បានឱ្យដឹងថា អ្នកដែលត្រូវយកសំណាកចំនួន៣,៨៨០នាក់ និងរកឃេីញវិជ្ជមានចំនួន៣០២នាក់។

បច្ចុប្បន្នទីតាំងរោងចក្រខាងលេី និងផ្សារត្រពាំងពោធិ៍ដែលទីតាំងក្បែរគ្នាត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម