KPT+
៣ វិធីដើម្បីបង្វឹកខួរក្បាលឲ្យឆ្លាតវៃ ទោះមានថ្ងៃដ៏មមាញឹកយ៉ាងណា
ការផ្ដោតអារម្មណ៍លើសពី ២ ម៉ោងក្នុងមួយថ្ងៃ គឺជាមហាអំណាច។ យោងតាមការសិក្សារបស់គេហទំព័រ vouchercloud.com បានឲ្យដឹងថា បុគ្គលិកការិយាល័យជាមធ្យមមានផលិតភាពត្រឹមតែ ២ ម៉ោងនិង ៥៣ នាទីប៉ុណ្ណោះ។ ពួកគេចំណាយពេលពេញមួយថ្ងៃពិនិត្យមើលបណ្ដាញសង្គម អានព័ត៌មាន ជជែកលេង ញ៉ាំអាហារសម្រន់និងស្វែងរកការងារថ្មី។
ប៉ុន្តែទោះរវល់យ៉ាងណា យើងអាចធ្វើឲ្យប្រសើរឡើងនៃខួរក្បាលឆ្លាតវៃបាន ដោយការរៀនអ្វីដែលលឿនជាងមុន និងអំពីរបៀបយកឈ្នះផលិតភាពការងារក្នុងនាមជាសហគ្រិនឬបុគ្គលិកម្នាក់។
៣ វិធីខាងក្រោមនេះនឹងជួយយើងបាន៖
១ មានចេតនាបង្កើតទម្លាប់

យើងគ្រប់គ្នាអាចស្គាល់ទម្លាប់ធំៗ ទាំង ៤ សម្រាប់ជីវិតដែលមានសុខភាពល្អ៖ គេងឲ្យបានគ្រប់គ្រាន់ ញ៉ាំអាហារបំប៉ន ហាត់ប្រាណនិងគ្រប់គ្រងស្ត្រេស។ យើងតែងលឺវាគ្រប់ពីគ្រូពេទ្យ ហើយព័ត៌មាននោះតែងដក់ជាប់ក្នុងគំនិត ប៉ុន្តែគ្រាន់តែខ្ជិលឬមិនចង់ធ្វើ។
នេះជាវិធីសាស្ត្រ នៅពេលយើងរៀនអ្វីថ្មី ហើយចង់ធ្វើវាជាផ្នែកមួយនៃជីវិត សូមសាកល្បងឆ្លើយសំណួរទាំងនេះ៖ តើខ្ញុំអាចអនុវត្តរឿងទាំងនេះបានដោយរបៀបណា? ហេតុអ្វីខ្ញុំត្រូវធ្វើបែបនេះ? តើខ្ញុំនឹងអនុវត្តនៅពេលណា? សំណួរទាំងនេះនឹងនាំអ្នកទៅកាន់កាលវិភាគនិងទម្លាប់ផ្ទាល់ខ្លួនមួយឲ្យជាប់លាប់នឹងគេ។
២ យកឈ្នះម៉ោងដំបូងនៃថ្ងៃនីមួយៗជាមួយនឹងទម្លាប់ពេលព្រឹក

ងើបពេលព្រឹកមិនមែនងាយស្រួល តែយើងក៏អាចចាប់ផ្ដើមបង្កើតទម្លាប់ពេលព្រឹកដោយសកម្មភាពទាំងនេះ បានដើម្បីពង្រឹងថាមពលប្រចាំថ្ងៃ។
ព្យាយាមចងចាំសុបិនរបស់យើង ដើម្បីបង្កើតគំនិតច្នៃប្រឌិតនិងបំផុសគំនិតនោះឡើងមក។ ហូបទឹកភ្លាមៗក្រោយពេលក្រោកពីគេង ព្រោះខួរក្បាលរបស់យើងភាគច្រើនត្រូវបំពេញដោយវត្ថុរាវដែលបានបាត់បង់ពេលកំពុងគេង។ ធ្វើលំហាត់ប្រាណពេលក្រោកពីគេង ធ្វើសមាធិរយៈពេល ២០ នាទី វាជាវិធីដ៏ល្អដើម្បីពង្រីកការផ្ដោតអារម្មណ៍របស់អ្នកផងដែរ។ កុំប៉ះទូរស័ព្ទពេលក្រោកក្នុងរយៈពេល ៣០ នាទី។
៣ ស្វែងយល់ពីអ្វីដែលនាំឲ្យស្រ្តេសធុញថប់ឡើងមក

តើអ្នកពិតជាកំពុងជួបប្រទះនឹងការធុញថប់មែនទេ? ឬមានហេតុផលមួយទៀតដែលធុញហើយនឿយហត់? ពេលខ្លះយើងគិតថាមានការងារច្រើនពេកដែលត្រូវដោះស្រាយ នៅពេលដែលការពិតយើងមិនបានផ្ដល់អាទិភាពដល់ប្រភេទការងារត្រឹមត្រូវទេ។
ប្រសិនបើអ្នកកំពុងធ្វើអ្វីៗទាំងអស់ ហើយនៅតែមានអារម្មណ៍ធុញទ្រាន់ នេះអាចបណ្ដាលមកពីការគេងបានតិចបំផុត ឬមានរបបអាហារគ្មានតុល្យភាព និងធ្វើលំហាត់ប្រាណមិនគ្រប់គ្រាន់សម្រាប់រាងកាយជាដើម។
ចង់បង្វឹកខួរក្បាលឲ្យឆ្លាតវៃ មិនមែនជារឿងងាយតែមិនមែនពិបាកដល់ថ្នាក់ធ្វើមិនកើតដែរ។ សំខាន់អ្នកដាក់ចិត្តដាក់កាយព្យាយាមធ្វើវាបន្តិចម្ដងៗ រហូតក្លាយជាទម្លាប់មួយប្រចាំកាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ success
ចុចអាន៖សួរសំណួរចំពោះខ្លួនឯង ៥ នេះសិន មុនចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន
ចុចអាន៖គោលការណ៍ ៥ យ៉ាងនេះ ធានាថានឹងផ្លាស់ប្ដូរជីវិតឈានទៅរកគោលដៅជោគជ័យលឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា