កូវីដ-១៩
អ្នកឆ្លងកូវីដ ១៤ នាក់ នៅខេត្តព្រៃវែង អាជ្ញាធរកំណត់ប្រភពចម្លងមិនទាន់ឃើញ
រដ្ឋបាលខេត្តព្រៃវែង បានប្រកាសករណីអ្នកវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន៤២នាក់បន្ថែមទៀត នៅថ្ងៃ ១០ មិថុនា ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ ករណីអ្នកវិជ្ជមានថ្មី មានពាក់ព័ន្ធស្រុកក្រុងចំនួន ០៩ក្នុងខេត្តព្រៃវែង។
បើតាមអាជ្ញាធរក្នុងចំណោមអ្នកឆ្លងថ្មី មានអ្នកវិជ្ជមាន ១៤ នាក់ អាជ្ញាធរកំណត់អត្តសញ្ញាណប្រភពចម្លងមិនទាន់ឃើញទេ ហើយកំពុងស្រាវជ្រាវបន្ត។
យោងតាមលទ្ធផលតេស្តរហ័សកាលពីម្សិលមិញ ក្រុងស្រុកចំនួន ០៩ នៅខេត្តព្រៃវែងរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ៨នាក់
២- ស្រុកព្រះសេ្តច ចំនួន ៩នាក់
៣-ស្រុកពារាំង ចំនួន ៧នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៥- ស្រុកកំចាយមារ ចំនួន ៤នាក់
៦- ស្រុកសុីធរកណ្ដាល ចំនួន ៤នាក់
៧- ស្រុកពាមជរ ចំនួន ៣នាក់
៨- ស្រុកពោធិ៍រៀង ចំនួន ២នាក់
៩- ស្រុកកញ្ចៀច ចំនួន ១នាក់
អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុក។
គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៨២៤នាក់ បានព្យាបាលជាសះស្បើយ ៣៥៦នាក់ កំពុងសំរាកព្យាបាល ៤៦០នាក់ និងស្លាប់ ៨នាក់៕


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


