ជីវិតកម្សាន្ដ
កែវ ចាន់និមល ដឹកដៃស្វាមីនិងកូនហោះទៅអាមេរិកក្រោយជាសះស្បើយពីកូវីដ
ពិធីការិនីសម្តីផ្អែមអ្នកនាង កែវ ចាន់និមល និងស្វាមីព្រមទាំងកូនស្រីរបស់នាង កាលពីម្សិលមិញគេឃើញគ្រួសារមួយនេះបានអូសវ៉ាលីឡើងយន្តហោះចាកចេញពីខ្មែរ ទៅទឹកដីប្រទេសសម្បូរដុល្លារសហរដ្ឋអាមេរិក។
ការចាកចេញរបស់គ្រួសារពិធីការិនីអ្នកនាង កែវ ចាន់និមល នេះ គឺបន្ទាប់ពីនាងបានជាសះស្បើយជំងឺកូវីដ ប្រមាណជាងពីរខែកន្លងមកនេះ ជាមួយការថែទាំ និងតាមដានសុខភាពជាប្រចាំ។ ចំពោះគោលបំណង និងពេលវេលាកំណត់នៃការចាកចេញរបស់នាង និងស្វាមីមិនត្រូវបានបញ្ជាក់នោះទេ។

ដោយឡែកបើចាប់អារម្មណ៍នៅលើហ្វេសប៊ុករបស់អ្នកនាង ប៉ែន ស្រីពេជ្រ ដែលជាមិត្តភ័ក្ដិរួមអាជីពសិល្ប:ក៏បានបង្ហោះរូបភាពអបអរជាមួយការជូនដំណើរថា សូមជូនពរបងទាំងពីរព្រមទាំងក្រុមគ្រួសារ ធ្វើដំណើរដោយសុវត្តិភាព ទៅដល់ទឹកដីអាមេរិកសុខសប្បាយ។
សូមជម្រាបថា ពិធីការិនីអ្នកនាង កែវ ចាន់និមល និងក្រុមគ្រួសារបានសម្រេចធ្វើដំណើរចាកចេញពីកម្ពុជា ឆ្ពោះទៅទឹកដីអាមេរិកកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ខណ:ដំណើរចាកចេញមិនត្រូវបាននាងបង្ហើបពីគោលបំណងឡើយ៕
អត្ថបទ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


