ព័ត៌មានជាតិ
អ្នកជំងឺកូវីដជាសះស្បើយនៅកម្ពុជាកើនឡើងដល់ជាង៣ម៉ឺននាក់ហើយ
រហូតមកដល់ពេលនេះ មានអ្នកជំងឺកូវីដ-១៩ បានព្យាបាលជាសះស្បើយមានជាង៣ម៉ឺននាក់ហើយខណៈអ្នកស្លាប់កើនឡើងដល់ជាង៣០០នាក់ ក្នុងចំណោមអ្នកជំងឺសរុបជិត៣ម៉ឺន៨ពាន់នាក់ នៅទូទាំងប្រទេស។
បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា នៅថ្ងៃនេះក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន៦៣៨នាក់ទៀត ក្នុងនោះមានករណីឆ្លងសហគមន៍ចំនួន៥៩៤នាក់ និងអ្នកដំណើរមកពីបរទេសចំនួន៤៤នាក់អ្នកជាសះស្បើយចំនួន៦០៥នាក់ និងស្លាប់០៩នាក់។

បើតាមលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា មូលហេតុដែលមានអ្នកជំងឺកូវីដ១៩ជាសះស្បើយច្រើន ដោយសារការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩គួបផ្សំនឹងការប្រើប្រាស់ឱសថបុរាណចិនLianhuaQingwenទើបធ្វើឲ្យមានអ្នកជាសះស្បើយច្រើនក្នុង១ថ្ងៃៗ។
លោករដ្ឋមន្ត្រីបានបន្តថា «ឥឡូវនេះយើងឃើញថា អ្នកជំងឺស្រាលៗបានជាសះស្បើយមានច្រើនដោយសារតែម្យ៉ាងយើងបានចាក់ថ្នាំបង្ការគួបផ្សំនឹងថ្នាំបុរាណចិនកំពុងប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺដែលមានរោគសញ្ញាស្រាលៗ ដូចជាអ្នកជំងឺមានហៀសំបោរ ក្អក និងក្តៅខ្លួនពេលលេបទៅវាមានប្រសិទ្ធភាព។ អីចឹងទើបឃើញអ្នកជំងឺខាងក្រៅដែលនៅក្នុងមណ្ឌលព្យាបាលមានជាសះ ស្បើយច្រើន»។

លោករដ្ឋមន្ត្រីបានបន្តទៀតថា អ្នកជំងឺដែលបានទទួលបានចាក់វ៉ាក់សាំង និងប្រើថ្នាំបុរាណចិន មិនមានការវិវត្តន៍ជំងឺទៅជាធ្ងន់ដែរ បើមានធ្ងន់ក៏មានចំនួនតិចតួចដែរ ពោលគឺមានតែ២ទៅ៣នាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៣៧៩៥៩នាក់ អ្នកជាសះស្បើយចំនួន៣១២២២នាក់ អ្នកសម្រាកពេទ្យចំនួន៦៧៣៧នាក់និងអ្នកស្លាប់ចំនួន៣២០នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


