ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាមដាក់ចេញផែនការទប់ស្កាត់ជំងឺកូវីដ-១៩ នៅស្រុកស្រីសន្ធរ
លោកអភិបាលខេត្តកំពង់ចាមបានដាក់ចេញនូវផែនការមួយចំនួនដល់អាជ្ញាធរឃុំព្រៃរំដេង ស្រុកស្រីសន្ធរ ដើម្បីកាត់ផ្តាច់ការចម្លងជំងឺនេះ កុំឱ្យឆ្លងរាលដាលជាបន្តទៀត ខណៈអាជ្ញាធរបានបិទខ្ទប់ផ្ទះ ៤៥ខ្នង និងផ្សារចំនួន២រួចមកហើយ។

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធត្រូវរៀបចំចងខ្សែហ៊ុមព័ទ្ធឲ្យបានត្រឹមត្រូវ តាមខ្នងផ្ទះដែលត្រូវបិទខ្ទប់ ហើយត្រូវបន្តការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ដើម្បីធ្វើការពិនិត្យសំណាក និងបញ្ជូនពួកគាត់ទៅព្យាបាលឲ្យទាន់ពេលវេលា។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានដាក់ចេញនូវផែនការចំពោះការបិទខ្ទប់ផ្ទះ ត្រូវមានការអនុវត្តឲ្យបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដោយឡែក ត្រូវការផ្អាកអាជីវកម្មគ្រប់ប្រភេទនៅផ្សារ គឺត្រូវបិទទាំងស្រុងដោយមិនត្រូវអនុញ្ញាតឲ្យមានការលក់ដូរតាមការយល់ឃើញថា អ្នកគ្មានជំងឺ ឬមានជំងឺនោះទេ។
ជាងនេះទៀត លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ការអនុវត្តវិធានចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយស្រាវជ្រាវយកអ្នកដែលសង្ស័យ និងពាក់ព័ន្ធទាំងអស់មកធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ និងកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ពីសហគមន៍ មួយទៅសហគមន៍។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ«៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺមហាប្រល័យនេះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២១ ខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១២៥២នាក់ ជាសះស្បើយចំនួន៨២៥នាក់ កំពុងសម្រាកពេទ្យចំនួន៤២៤នាក់ និងស្លាប់ចំនួន៣នាក់៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


