ព័ត៌មានជាតិ
មុខម្ហូបខ្មែរចំនួន៣មុខ ត្រូវបានបង្ហាញនៅក្នុងកម្មវិធីមួយ នាទីក្រុងប៊ូសាន ប្រទេសកូរ៉េ
មុខម្ហូបខ្មែរចំនួន៣មុខ រួមមាន ឆាសាច់គោឡុកឡាក់, ឆាត្រកួនសាច់ជ្រូកចិញ្ច្រាំជាមួយសៀង និងបាយឆាសាច់គោ ត្រូវបានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ យកទៅបង្ហាញក្នុងកម្មវិធីមួយ ដែលមានឈ្មោះថា “Cooking class show” នាទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ហើយការលើកយកមុខម្ហូបទាំង៣នេះទៅបង្ហាញ ដោយសាតែមុខម្ហូបនេះ គឺស្រដៀងនឹងម្ហូបរបស់កូរ៉េ ដែលជាទីពេញនិយមរបស់សាធារណៈជនកូរ៉េ។

កម្មវិធី Cooking class នេះ រៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជា ជាមួយ ASEAN Culture House នៅទីក្រុងប៊ូសាន ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានកូរ៉េប្រមាណជាង៣០នាក់ ហើយនឹងត្រូវយកទៅចាក់បង្ហាញតាមស្ថានីយទូរទស្សន៍កូរ៉េជាសាធារណៈទៀតផង។
ទាក់ទងកម្មវិធីខាងលើនេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបានថ្លែងប្រាប់កម្ពុជាថ្មីថា កម្មវិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងប៊ូសាន ហើយកម្មវិធីនេះ មានរយៈពេល២ថ្ងៃ ដោយមានអ្នកចូលរួមយ៉ាងច្រើន។

លោក ឡុង ឌីម៉ង់ បានពន្យល់ថា មូលហេតុដែលយើងលើកយកមុខម្ហូបទាំងនេះទៅបង្ហាញ ពីព្រោះទាំងសាច់គោឆាឡុកឡាក់ ទាំងបាយឆាសាច់គោ ទាំងឆាត្រកួនសាច់ជ្រូកចិញ្ច្រាំដាក់សៀងនេះ ជាមុខម្ហូបដែលស្រដៀងទៅនឹងមុខម្ហូបកូរ៉េមួយចំនួន ដោយសាតែកម្មវិធីនោះ គេតម្រូវឲ្យយកមុខម្ហូបរបស់ខ្មែរយើងណាមួយ ដែលស្រដៀងស្រដៀងទៅនឹងមុខម្ហូបរបស់កូរ៉េ ហើយមុខម្ហូបទាំងបីមុខនេះ គឺជាមុខម្ហូបជាទីពេញនិយមរបស់ប្រជាជនកូរ៉េ ដូច្នេះហើយទើបយើងជ្រើសរើសយកមុខម្ហូបទាំងបីមុខនេះ៕
អត្ថបទ ៖ កោះកែវ







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


