ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ដងទង់ ចែកម៉ាសជូនពលរដ្ឋជិត៨០០នាក់ ខណៈពលរដ្ឋមួយចំនួនខ្វះការប្រុងប្រយ័ត្នពីជំងឺកូវីដ
ចៅសង្កាត់ដងទង់ មេភូមិ និងកម្លាំងប្រជាការពារ ចុះចែកម៉ាសជូនប្រជាពលរដ្ឋជិត៨០០នាក់ដោយឥតគិតថ្លៃ ខណៈមានការផ្ទុះជំងឺកូវីដគួរឱ្យកត់សម្គាល់ រីឯពលរដ្ឋមួយចំនួនធ្វេសប្រហែសពីការពារ។

មិនមែនជាដំបូងនោះទេ អាជ្ញាធរក្រុងសង្កាត់ពន្យល់ណែនាំពីវិធីសាស្ត្រទប់ស្កាត់ការពារជំងឺកូវីដ១៩នៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ពួកគាត់ ដើម្បីបញ្ចៀសការចម្លងជំងឺដ៏កាចសាហាវនេះទៅមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត នាំឱ្យលំបាកដោះស្រាយស្ថានការណ៍។
លោក លឹម ឌី ចៅសង្កាត់ដងទង់ បានឱ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា ស្ថានភាពនៃការរីករាលដាលជំងឺកូវីដកាន់តែគួរឱ្យព្រួយបារម្ភខ្លាំង មិនធ្លាប់មានពីមុនមក ចំណែកឯពលរដ្ឋមួយចំនួននៅតែខ្វះការប្រុងប្រយ័ត្នពីការឆ្លង។ ទើបរូបលោក មេភូមិ និងកម្លាំងប្រជាការពារសង្កាត់ប ន្តចែកម៉ាសជូនពលរដ្ឋសរុបជិត៨០០នាក់ ក្នុងម្នាក់ទទួលបាន២ម៉ាស។ លោកចៅសង្កាត់ដងទង់ បន្ថែមថា ម៉ាសដែលចែកជូនដល់ពលរដ្ឋនៅពេលនេះ គឺជាជំនួយដែលបានមកពីសប្បុរសជនផ្តល់ឲ្យសង្កាត់កន្លងទៅ ហើយសង្កាត់រៀបចំបែងចែងទុកសម្រាប់ជូនពលរដ្ឋដូចពេលព្រឹកមិញ។
ក្រៅពីចែកម៉ាស អាជ្ញាធរពន្យល់ណែនាំហើយណែនាំទៀតអំពីផលវិបាកជំងឺកូវីដ ព្រមទាំងវិធីសាស្ត្រការពារឲ្យបានទាំងអស់គ្នា។ ករណីបុគ្គលណានៅតែមិនចូលរួម នឹងរងការផាកពិន័យតាមច្បាប់គ្មានការយោគយល់សោះ។ ត្បិតសព្វថ្ងៃពុំមិនទាន់មានការចាប់ផាកពិន័យអ្នកល្មើសណាម្នាក់ក៏ដោយ។


បើតាមលោក លឹម ឌី នៅក្នុងមូលដ្ឋានសង្កាត់របស់លោក ក៏មានអ្នកពាក់ព័ន្ធនឹងការឆ្លងថ្មីនៃជំងឺកូវីដ១៩ខ្លះដែរ ករណីផ្ទុះជំងឺនេះនៅតំបន់រោងចក្រ ស្រុកមណ្ឌលសីមា ដោយមួយចំនួនបានរកឃើញនិងកំពុងព្យាបាលនៅអគារវិទ្យាល័យចាំយាម។ ដូច្នេះលោកសុំឱ្យពលរដ្ឋចូលរួមបង្កើនការយកចិត្តទុកដាក់ឡើងវិញ ពីការការពារខ្លួនរួចផុតពីជំងឺកូវីដ តាមការអនុវត្តវិធានការសុខាភិបាល ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួនបំផុត៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ




