Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស លេងមែនទែនហើយ បើកដៃឲ្យមានពិធីរៀបមង្គលការ ជាលើកដំបូង

បានផុស

នៅ

រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងអនុញ្ញាតឲ្យមានពិធីរៀបមង្គលការនៅខាងក្រៅវិហារសាសនា នៅក្នុងប្រទេសអង់គ្លេស និងវែលស៍ ជាលើកដំបូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតមកដល់ពេលនេះអង់គ្លេស និងវែលស៍ បានអនុញ្ញាតឲ្យមានតែពិធីមង្គលការរបស់ជនជាតិជ្វីហ្វ និងជនជាតិ Quaker នៅទីតាំងបើកចំហ ក៏ដូចជានៅក្រៅវិហារសាសនាប៉ុណ្ណោះ ខណៈដែលអ្នកផ្សេងទៀតត្រូវរៀបការ នៅក្នុងបន្ទប់ដែលមានអ្នកចូលរួមតិចតួច ខណៈប្រទេសស្កុតលែន ក៏អនុញ្ញាតឲ្យមានពិធីមង្គលការ នៅទីតាំងបើកចំហផងដែរ ។

ទន្ទឹមនោះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Robert Buckland បានប្រាប់ទូរទស្សន៍ Sky News ថា កំណែទម្រង់នេះ បានផ្តល់នូវភាពបត់បែនកាន់តែច្រើន ពោលពិធីមង្គលការមានភ្ញៀវច្រើនមែន តែប្រកបដោយសុវត្ថិភាព ។

ក្រសួងយុត្តិធម៌បាននិយាយថា យោងតាមច្បាប់ថ្មីនេះ ចាប់ពីថ្ងៃទី ១ ខែកក្កដា ប្រជាជននៅប្រទេសអង់គ្លេស និងវែលស៍ នឹងអាចរៀបពិធីមង្គលការដែលមិនមែនជាសាសនា និងពិធីផ្សេងទៀតនៅទីតាំងបើកចំហ ឬនៅតាមកន្លែងដែលបានអនុម័ត ដូចជាសណ្ឋាគារជាដើម ។

គួរបញ្ជាក់ថា ច្បាប់នេះ គឺនៅមានលក្ខណៈជាបណ្តោះអាសន្ននៅឡើយទេ ដោយវានឹងបន្តរហូតដល់ត្រឹមខែមេសាឆ្នាំក្រោយប៉ុណ្ណោះ ខណៈរដ្ឋាភិបាលក៏នឹងបន្តពិគ្រោះយោបល់ ថាតើត្រូវអនុម័តច្បាប់នេះ ជាអចិន្ត្រៃយ៍ ឬយ៉ាងណានោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ កីឡាករជម្រើសជាតិ អង់គ្លេស ទាំងអស់ នឹងប្តូរសក់ទៅពណ៌ទង់ដែង បើធ្វើរឿងនេះបាននៅយូរ៉ូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម