ព័ត៌មានអន្ដរជាតិ
កាន់តែភ្ញាក់ផ្អើល! ឥណ្ឌា រកឃើញវីរុសកូវីដ-១៩ ក្នុងទន្លេមួយទៀត
នេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត, វត្តមាននៃវីរុសកូវីដ-១៩ ត្រូវបានគេរកឃើញនៅក្នុងទឹកទន្លេ Bharalu ដែលហូរឆ្លងកាត់ទីក្រុង Guwahati នៃរដ្ឋ Assam។

វីរុសដ៏សាហាវមួយនេះ ក៏ត្រូវបានគេរកឃើញនៅក្នុងទន្លេ Sarbarmati នៃរដ្ឋ Gujarat និងប្រភពទឹកផ្សេងទៀតផងដែរ។ វាពិតជាធ្វើឲ្យអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យោងតាមរបាយការណ៍បានឲ្យដឹងថា នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវលេចធ្លោចំនួន៨នៅក្នុងប្រទេស រួមទាំងវិទ្យាស្ថាន IIT Gandhinagar ផងដែរ បានធ្វើការសិក្សាលើគំរូទឹក ដែលប្រមូលបានពីប្រភពទឹកផ្សេងៗរួមទាំងពីទន្លេ Bharalu ផងដែរ។ ពួកគេបានរកឃើញវត្តមាននៃវីរុសដ៏សាហាវនេះ អំឡុងការធ្វើតេស្តរបស់ពួកគេ។

សាស្រ្តាចារ្យ Manish Kumar នៃនាយកដ្ឋានវិទ្យាសាស្ត្រផែនដីក្នុងវិទ្យាស្ថាន IIT Gandhinagar បានជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេបានប្រមូលនិងធ្វើតេស្តគំរូទឹកពីទន្លេផ្សេងៗ និងប្រភពទឹកធម្មជាតិផ្សេងទៀត។ ពួកគេភ្ញាក់ផ្អើលខ្លាំងណាស់ ពេលរកឃើញវីរុសនេះ។
យោងតាមអ្នកជំនាញបានឲ្យដឹងថា ការពិសោធន៍ស្រដៀងគ្នានេះ គួរតែត្រូវបានអនុវត្តនៅទូទាំងប្រទេស។ ពួកគេបានអះអាងថា វីរុសនេះអាចរស់រានបាននៅក្នុងផ្លូវទឹកធម្មជាតិ ក្នុងរយៈពេលមិនមានកំណត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sentinel
ចុចអាន៖ រដ្ឋមួយនៅឥណ្ឌា រកឃើញថា អ្នកជំងឺកូវីដដល់ទៅ ៩៩,៧ភាគរយដែលស្លាប់ គឺជាអ្នកមិនចាក់វ៉ាក់សាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


