KPT+
ដើម្បីអភ័យទោសដល់នរណាម្នាក់ ដែលធ្លាប់ធ្វើឲ្យយើងឈឺចាប់ខ្លាំង
ពិតជាលំបាកណាស់ក្នុងការអភ័យទោសឲ្យនរណាម្នាក់ ចំពោះអ្វីដែលពួកគេជ្រុលជាបានធ្វើឲ្យយើងឈឺចាប់ ប៉ុន្តែតាមការពិតការអភ័យទោសមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ខ្លួនយើងមិនមែនគេនោះទេ។
មានយុទ្ធសាស្ត្រជាច្រើនដែលគ្រប់គ្នាអាចប្រើដើម្បីជួយឲ្យរៀនអភ័យទោសប្រសិនបើ កំពុងមានជម្លោះជាមួយនរណាម្នាក់ ចង់បំបាត់កំហឹងនិងស្ត្រេស។ល។
ហេតុអ្វីការអភ័យទោសមានប្រយោជន៍ច្រើន?

អភ័យទោសដល់នរណាម្នាក់ គឺសមត្ថភាពនៃការស្រាយនូវភាពឈឺចាប់ បោះចោលកំហឹងដែលចងជាប់ជ្រៅក្នុងចិត្តយើង ដែលកំពុងសេពគប់ស្នាក់នៅសន្ធំជាមួយយើងរាល់ថ្ងៃ។ ការទប់កំហឹងនិងអារម្មណ៍ឈឺចាប់ អាចធ្វើឲ្យជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរាងកាយ សុភមង្គលទូទៅនិងគុណភាពនៃទំនាក់ទំនងក្នុងសង្គមផង ។ បើបណ្ដោយឲ្យក្លាយជាមនុស្សពិបាកទុកចិត្តអ្នកដទៃផង យើងកំពុងធ្លាក់ក្នុងសញ្ញាដំបូងនៃDepression។
តើធ្វើដូចម្ដេចទើបអាចអភ័យទោសពិតប្រាកដបាន?
ក្រោមនេះ គឺជាជំហានមួយចំនួន ដែលអាចជួយចិត្តយើងឲ្យចេះអភ័យទោស៖
១ ព្យាយាមយល់ពីទស្សនៈរបស់ពួកគេ
ថាហេតុអ្វីពួកគេធ្វើបាបយើង។ ប្រហែលជាពួកគេនឹងឆ្លងកាត់អ្វីមួយដែលយើងមិនដឹង។ តើវាជាការយល់ច្រឡំមែនទេ? ព្យាយាមស្រមៃមើលស្ថានការណ៍ឬព្រឹត្តិការណ៍នោះ មានអ្វីកើតឡើង? មើលឃើញភាគីទាំងពីរសិន ថាយើងបានខុសដែរ? គិតម្តងទៀតនៅពេលដែលសង្ស័យថាខុសដូចគ្នា ហើយពួកគេបានអភ័យទោសឲ្យយើងហើយផងក៏មិនដឹង។ យើងទាំងអស់គ្នាជាមនុស្សរមែងតែងមានកំហុស ហើយការពារខ្លួនឯង។ នេះជាភាពលំអៀងដែលបង្ករឿងគុំកួនជាច្រើននៅលើលោកយើងនេះ។
តើមានអ្វីកើតឡើងប្រសិនបើចិត្តនៅតែមិនអាចអភ័យទោសបាន?

មិនអីទេ ប្រសិនបើធ្វើមិនទាន់បានភ្លាម! គ្រាន់តែចំណាយពេលខ្លះដើម្បីគិតសិនក៏បាន។ ប្រសិនបើសម្រេចចិត្តថា ត្រៀមខ្លួនរួចរាល់ហើយ ប៉ុន្តែមានបញ្ហាក្នុងការបំភ្លេចភ្លាមៗបានចូរធ្វើការជាជំហាន ៗ ដូចជានិយាយជាមួយមនុស្សដែលអាចទុកចិត្ត។ ពេលខ្លះទស្សនវិស័យរបស់ក្រៅអាចជួយបំភ្លឺនូវរឿងរ៉ាវថ្មីៗដែលយើងលំអៀងចិត្ត។
ពេលខ្លះក៏អាចនិយាយជាមួយ អ្នកជំនាញ ប្រសិនបើពិបាកឬស្មុគស្មាញពេក ហើយអ្នកនោះជាមនុស្សសំខាន់ឬជាញាតិ។ ពិតជាមានប្រយោជន៍ខ្លាំងក្នុងការនិយាយជាមួយអ្នកជំនាញសុំការផ្ដល់ប្រឹក្សា។
ការអភ័យទោសមិនមែនតែងតែជាដំណើរការងាយស្រួលទេ តែមនុស្សមុនក្រោយនៅតែអាចធ្វើបាន៕
ប្រែសម្រួល៖ សុភា
ប្រភពau.reachout
ចុចអាន៖ដឹងចរិតស្នេហារបស់ស្រីៗ តាមរយៈទំហំនិងសម្រស់ជើង
ចុចអាន៖មនុស្សសម័យថ្មី ស្វែងរកឱកាសរីកចម្រើន ជាជាងនៅត្រាំត្រែងក្នុងសង្គ្រាមចិត្តសាស្ត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ