ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសអាសន្ន និងព្រមានពីសន្តិសុខទូទាំងពិភពលោក ដោយបារម្ភថា អ៊ីរ៉ង់ នឹងសងសឹកវិញ
ក្រសួងការបរទេសអាមេរិក បានប្រកាសអាសន្ន និងចេញការព្រមានអំពីសន្តិសុខនៅទូទាំងសកលលោក ដោយជំរុញឲ្យពលរដ្ឋអាមេរិកាំងទាំងអស់បង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ ចំពេលមានការភ័យខ្លាចចំពោះការផ្ទុះឡើងនៃជម្លោះកាន់តែខ្លាំង នៅក្នុងសង្គ្រាមជាថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងប្រទេសអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ TravelGov កាលពីថ្ងៃទី១៨ ខែកក្កដា ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ថា «ដោយសារតែភាពតានតឹងកើនឡើងខ្លាំងនៅមជ្ឈិមបូព៌ា បរិយាកាសសន្តិសុខនៅតែមានភាពស្មុគស្មាញ និងមានលទ្ធភាពបង្កឲ្យមានការកើនឡើងនៃជម្លោះ ដោយមិនបានគ្រោងទុក»។ ស្ថាប័ននេះបានណែនាំពលរដ្ឋអាមេរិកនៅទូទាំងពិភពលោក ជាពិសេសអ្នកដែលកំពុងស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា ឲ្យតាមដានការវិវត្តនៃស្ថានការណ៍ឲ្យបានជាប់លាប់ និងអនុវត្តតាមការណែនាំរបស់ស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកដែលនៅជិតបំផុត។
ការព្រមាននេះបានកត់សម្គាល់ថា ការលុបចោលជើងហោះហើរ និងការបិទដែនអាកាសជាបណ្តោះអាសន្ន អាចនឹងបង្កជាផលរំខានដល់ការធ្វើដំណើរ។ ជាពិសេស ទីតាំងការទូតរបស់អាមេរិក រួមទាំងទីតាំងមួយចំនួននៅក្រៅតំបន់មជ្ឈិមបូព៌ា ធ្លាប់បានក្លាយជាគោលដៅវាយប្រហាររួចមកហើយ ព្រមទាំងបានព្រមានទៀតថា ក្រុមគាំទ្រអ៊ីរ៉ង់អាចនឹងវាយប្រហារលើផលប្រយោជន៍ដទៃទៀតរបស់អាមេរិកនៅក្រៅប្រទេស ឬទីតាំងនានាដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និង/ឬ ពលរដ្ឋអាមេរិកាំងនៅទូទាំងពិភពលោក។
ការប្រកាសអាសន្ននេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់ថា ទាហានអាមេរិកពីររូបត្រូវបានសម្លាប់នៅក្នុងប្រទេសហ្សកដានី កាលពីថ្ងៃសុក្រ ខណៈពេលដែលកងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្តកំពុងការពារព្រះរាជាណាចក្រមួយនេះ ពីការវាយប្រហារដោយមីស៊ីលបាលីស្ទីក និងដ្រូនរបស់អ៊ីរ៉ង់។
ការបាត់បង់ជីវិតនេះ បានធ្វើឲ្យចំនួនអ្នកស្លាប់ផ្លូវការរបស់ទាហានអាមេរិក កើនឡើងដល់ ១៦ នាក់ ចាប់តាំងពីសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីខែកុម្ភៈ។
បន្ទាប់ពីបទឈប់បាញ់បានដួលរលំ អាមេរិកបានបើកការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា រយៈពេល ៧ យប់ជាប់ៗគ្នា លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ស្ពាន និងទីតាំងយោធាអ៊ីរ៉ង់ (សម្លាប់មនុស្ស ៥០ នាក់ និងរបួសជាង ៥០០ នាក់)។ ចំណែកឯភាគីអ៊ីរ៉ង់និងក្រុមបណ្ដាញយោធា បានវាយបកស្ទើររាល់ថ្ងៃ ដោយប្រើមីស៊ីលនិងដ្រូនសំដៅលើមូលដ្ឋានទ័ពអាមេរិកនៅហ្សកដានី គុយវ៉ែត បារ៉ែន កាតា អូម៉ង់ អ៊ីរ៉ាក់ រួមទាំង ស៊ីរី ជាដើម។ ដោយហេតុនេះ ក្រសួងការបរទេសអាមេរិក ក៏បានសម្រេចចិត្តប្រកាសអាសន្នទូទាំងពិភពលោក ព្រោះបារម្ភថា ពលរដ្ឋ និងស្ថានទូតអាមេរិកនៅគ្រប់ទីកន្លែងអាចជួបគ្រោះថ្នាក់ពីក្រុមគាំទ្រអ៊ីរ៉ង់៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
អភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


