ព័ត៌មានជាតិ
ពលរដ្ឋរស់នៅខណ្ឌទួលគោក សូមរួសរាន់មកទទួលការចាក់វ៉ាក់សាំងលើកទី១ នៅមណ្ឌលសុខភាពទួលគោក
បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ ទាំង១០ ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ដែលពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ សូមរួសរាន់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅ មណ្ឌលសុខភាពទួលគោក។
មណ្ឌលសុខភាពខណ្ឌទួលគោក មានទីតាំង នៅអគារលេខ ៣៦ ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ហើយការចាក់វ៉ាកសាំង ដុសទី១នេះនឹងចាប់ផ្តើមចាប់ពីថ្ងៃអាទិត្យ ទី២៧ ខែ មិថុនា ឆ្នាំ២០២១ ស្អែកនេះ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ/សៀវភៅស្នាក់នៅ ឬសំបុត្រកំណើត/សំបុត្របញ្ជាក់កំណើត។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌទួលគោកស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដួសទី១ ជំហានបញ្ចប់ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា ៖ រដ្ឋបាលខណ្ឌទួលគោកមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទាំង១០ នៃខណ្ឌទួលគោក ឲ្យបានជ្រាបថាៈ ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខ ពិសេសសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ តាមផែនការជា ជំហានអាទិភាពបំផុត។



ដើម្បីបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវឹង-១៩ ប្រកបដោយប្រសិទ្ធភាព និងអនុវត្តន៍តាម ផែនការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ រដ្ឋបាល ខណ្ឌទួលគោក សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសង្កាត់ ទាំង១០ ក្នុងភូមិសាស្ត្រខណ្ឌទួលគោក មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅ មណ្ឌលសុខភាពទួលគោក ដែលមានទីតាំងនៅអគារលេខ ៣៦ ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ចាប់ពីថ្ងៃអាទិត្យ ទី២៧ ខែ មិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ/សៀវភៅស្នាក់នៅ ឬសំបុត្រកំណើត/សំបុត្របញ្ជាក់កំណើត។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ ដួសទី១ មេត្តា ជ្រាបជាព័ត៌មាន ព្រមទាំងយកចិត្តទុកដាក់អនុវត្តន៍វិធានការ ៣កុំ ៣ការពាររបស់ សម្តេចតេជោ ហ៊ុន សែន និងវិធានការនានារបស់ក្រសួងសុខាភិបាល រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស នៅទីតាំងចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម



