Connect with us

កូវីដ-១៩

ឥណ្ឌា កត់ត្រាអ្នកស្លាប់ថ្មីដោយសារកូវីដ តិចជាង ១ ពាន់នាក់ ជាលើកដំបូង ចាប់តាំងពីខែមេសា

បានផុស

នៅ

យោងតាមទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៤៦,១៤៨ ករណីកាលពីថ្ងៃអាទិត្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ឥណ្ឌា ក៏បានរាយការណ៍ពីអ្នកស្លាប់ថ្មីចំនួន ៩៧៩ នាក់ផងដែរក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ហើយជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃធ្លាក់ចុះក្រោម ១,០០០ នាក់ជាលើកដំបូង ចាប់តាំងពីថ្ងៃទី ១២ ខែមេសា ។

បន្ថែមពីនេះ ក្រសួងសុខាភិបាលឥណ្ឌា ក៏បានប្រកាសពីអ្នកជាសះស្បើយថ្មីពីជំងឺកូវីដ ១៩ ចំនួន ៥៨,៥៧៨ នាក់ក្នុងរយៈពេល ២៤ ម៉ោងដូចគ្នានេះ ។

គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឹកូវីដ ១៩ សរុបជាង ៣០ លានករណី និងមានអ្នកស្លាប់ជិត ៤០ នាក់ ខណៈមានអ្នកជាសះស្បើយជិត ៣០ លាននាក់ ។

បច្ចុប្បន្ន ប្រទេសឥណ្ឌា បានវ៉ាសហរដ្ឋអាមេរិកនៃចំនួនអ្នកចាក់វ៉ាក់សាំង បន្ទាប់ពីប្រទេសនេះបានប្រើប្រាស់វ៉ាក់សាំងសរុបជាង ៣២៣,៦៦៣,២៩៧ ដូស ខណៈសហរដ្ឋអាមេរិកបានប្រើប្រាស់វ៉ាក់សាំងចំនួន ៣២៣,៣២៧,៣២៨ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Indian Express

ចុចអាន ៖ នាយករដ្ឋមន្រ្តី ឥណ្ឌា ប្រាប់ប្រជាជនកុំស្ទាក់ស្ទើរចាក់វ៉ាក់សាំង សូម្បីម្ដាយលោកអាយុជិត ១០០ ឆ្នាំក៏ចាក់រួចហើយដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម