Connect with us

ព័ត៌មានជាតិ

ខេត្ត​ឧ​ត្តរ​មានជ័យ​នឹង​ទទួលរង​សម្ពាធ កូន​ព្យុះ​ទី​៦ ឈ្មោះ អ៊ុន ហ្វា នៅ​ថ្ងៃទី​៥-៨ ខែកក្កដា

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ៖ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​បង ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឱ្យបាន​ជ្រាប​ថា យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន បញ្ជាក់ថា នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១ នឹង​មានកូន​ព្យុះ​ទី​៦ ឈ្មោះ អ៊ុន ហ្វា បានកើត​ឡើង​នៅលើ​សមុទ្រ ចិន​ខាងត្បូង រួច​ធ្វើដំណើរ​ទៅ​កោះ​ហៃណាំ ប្រទេស​ចិន​។ នៅ​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ​២០២១ កូន​ព្យុះ​នេះ​នឹង ថមថយ​ឥទ្ធិពល​របស់​ខ្លួន​ទៅជា​វិ​សម្ពាធ TD រួច​ចូល​ទៅ​ប្រទេស​វៀតណាម​ខាងជើង ហើយ​ខ្យល់មូសុង​និរតី​នឹង មាន​ឥទ្ធិពល​មកលើ ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លក្ខណៈ​បែបនេះ​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាប់ពី​ថ្ងៃទី​៥-៨ ខែ កក្កដា ឆ្នាំ​២០២១ នឹងមាន​ភ្លៀង​ធ្លាក់​កម្រិត​បង្ហូរ​ទៅ​ច្រើន និង​មាន​ខ្យល់​កន្ត្រាក់​ក្នុង​កម្រិត​បង្គួរ​។

អាស្រ័យ​ដូច​បាន​ជម្រាប​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប​ជា​ព័ត៌មាន និង​សូម​មានការ​ប្រុងប្រយ័ត្ន ខ្ពស់​ចំពោះ​បាតុភូ​តធម្មជាតិ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕

ដោយ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម