កីឡា
អ៊ីតាលី ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រយូរ៉ូ ក្រោយយកឈ្នះ អេស្ប៉ាញ ដោយបាល់ប៉េណាល់ទី
ក្រុមបាល់ទាត់អាហ្ស៊ូរី អ៊ីតាលី បានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ បាល់ទាត់ទ្វីបអឺរ៉ុប ឆ្នាំ២០២០ ក្រោយយកឈ្នះគោជល់អេស្ប៉ាញ ដោយបាល់ប៉េណាល់ទី។
ក្នុងការប្រកួត៩០នាទី ក្រុមទាំង២បានបញ្ចប់ដោយលទ្ធផល ១-១។ គ្រាប់បាល់របស់អ៊ីតាលី រកបានដោយកីឡាករ Federico Chiesa នៅនាទីទី៦០ ចំណែកគ្រាប់បាល់របស់អេស្ប៉ាញ រកបានដោយកីឡាករ Alvaro Morata នៅនាទីទី៨០។
ការប្រកួតក៏បានបន្តដល់ម៉ោងបន្ថែម១៥នាទី២ដង ប៉ុន្តែមិនមានក្រុមណាអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ រហូតឈានដល់ការទាត់បាល់ប៉េណាល់ទី។
ជាលទ្ធផល អ៊ីតាលី បានយកឈ្នះ អេស្ប៉ាញ ក្នុងលទ្ធផល ៤-២។
ដូចនេះ អ៊ីតាលី បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រមុនគេ ដោយត្រូវរង់ចាំការប្រកួតរវាង អង់គ្លេស និង ដាណឺម៉ាក នាម៉ោង ២ យប់នេះ៕
ដោយ៖ Vann Vann
ចុចអាន៖ អស់ស្ទះ! លត់អ៊ុយក្រែន ៤-០ យប់មិញ, អង់គ្លេស បង្កើតកំណត់ត្រាធំៗបាន ៦
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


