Connect with us

កីឡា

អស់ស្ទះ! លត់អ៊ុយក្រែន ៤-០ យប់មិញ, អង់គ្លេស បង្កើតកំណត់ត្រាធំៗបាន ៦

បានផុស

នៅ

ក្រុមតោកំណាចអង់គ្លេស បានឈានទៅកាន់វគ្គ៤ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ២០២០ ដោយបំបាក់ អ៊ុយក្រែន យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០។

៤គ្រាប់របស់អង់គ្លេសរកបានដោយកីឡាករ Harry Kane ២គ្រាប់ម្នាក់ឯង នៅនាទីទី៤ និង ៥០។ ចំណែកខ្សែការពារ Harry Maguire រកបានមួយគ្រាប់ដែរនៅនាទីទី៤៦ ខណៈមួយគ្រាប់ទៀត រកបានដោយកីឡាករ Jordan Henderson នៅនាទីទី៦៣។

ជាមួយនឹងជ័យជម្នះកាលពីយប់មិញនេះ ក្រុមអង់គ្លេស បានបង្កើតកំណត់ត្រាធំៗចំនួន៧៖

១. លោក Gareth Southgate ជាអ្នកចាត់ការទី២ ដែលនាំអង់គ្លេស ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងក្នុងពានរង្វាន់ World Cup និង Euro បន្ទាប់ពីលោក Alf Ramsey ធ្វើបានក្នុងឆ្នាំ ១៩៦៦ និង ១៩៦៨។

Southgate daring to dream of Euro 2020 success after matching Ramsey  achievement

២. អង់គ្លេស រក្សាមិនឲ្យគូប្រកួតស៊ុតចូលទីរបស់ខ្លួនចំនួន៧ប្រកួតជាប់គ្នា ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ពួកគេមិនរបូតគ្រាប់បាល់ឡើង រយៈពេល ៦៦២ នាទី។

England set clean sheet record after beating Ukraine 4-0 to reach Euro 2020  semi-finals | Goal.com

៣. អង់គ្លេសផ្តល់បរាជ័យធំបំផុតមួយទៀតឲ្យអ៊ុយក្រែន សម្រាប់ការប្រកួត នៅក្នុងព្រឹត្តិការណ៍ធំ បន្ទាប់ពីពួកគេចាញ់អេស្ប៉ាញ ៤-០ ក្នុងវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០៦។

Ukraine 0-4 England: player ratings from the Euro 2020 quarter-final | Euro  2020 | The Guardian

៤. កីឡាករ Raheem Sterling បញ្ជូនបាល់ចំនួន ៦ ដងឲ្យ Harry Kane សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងគ្រប់ការប្រកួត ច្រើនជាងកីឡាករអង់គ្លេសទាំងអស់ដែលបញ្ជូនបាល់ឲ្យដៃគូនៅក្នុងសតវត្សរ៍ទី ២១។

City Xtra (@City_Xtra) | Twitter

៥. ការបញ្ជូនបាល់របស់ Luke Shaw ទៅឲ្យ Harry Maguire គឺជាលើកទី១ហើយ ដែលកីឡាករពីររូបមកពីក្លិបបិសាចក្រហម Manchester United រួមគ្នាដើម្បីរកគ្រាប់បាល់ឲ្យអង់គ្លេសនៅការប្រកួតធំ ចាប់តាំងពី David Beckham បញ្ជូនឲ្យ Paul Scholes ក្នុងការប្រកួតជាមួយ ព័រទុយហ្គាល់នៅ យូរ៉ូ ២០០០។

Ukraine 0 - 4 England

៦. អ្នកចាំទីជម្រើសជាតិអង់គ្លេស Jordan Pickford បានរក្សាមិនឲ្យរបូតគ្រាប់បាល់ចំនួន ៥ ប្រកួត ក្នុងព្រឹត្តិការណ៍ យូរ៉ូ ២០២០ ដែលគ្មានអ្នកចាំទីណាធ្វើបាន៕

Pickford makes Euro history as England's clean sheet run rolls on

ដោយ៖ Vann Vann

ចុចអាន៖ រកឃើញ២ក្រុមទៀត ឡើងវគ្គ Semi-Final ពានរង្វាន់យូរ៉ូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម