កូវីដ-១៩
ទីតាំង ៥ កន្លែងពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ ឆ្លងចូលដល់ផ្សារធំថ្មីមួយទៀត
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសទីតាំងចំនួន ៥ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។ អនុគណៈកម្មការ ក៏អំពាវនាវឱ្យប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំងនេះ ត្រូវតាមដានសុខភាពជាប្រចាំ និងដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ។
ទីតាំងទាំង៥នោះរួមមាន៖
១. តូបលេខ I1 238 – I1-239 ក្នុង ផ្សារធំថ្មី ខាងជ្រុងជាប់បន្ទប់ទឹក ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែមិថុនា មានអ្នកជំងឺកូវីដ១៩ គឺជាអ្នកលក់ខោអាវនៅតូបខាងលើ។

២. បុគ្គលិកធ្វើការខាងផ្នែករត់តុនៅភោជនីយដ្ឋាន សេង លីប មានវិជ្ជមានកូវីដ១៩។ ភោជនីយដ្ឋាន សេង លីប ដែលមានទីតាំងស្ថិតនៅតាមផ្លូវ ផ្លូវមន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវប្រុងប្រយ័ត្នចាប់ពីថ្ងៃទី ២៤ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា។
៣. អ្នកជំងឺកូវីដ១៩ ស្ថិតនៅ ហាង មី-អា (MI-A Japan) សាខា ផ្សារទំនើប AEON ១ ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើប AEON ១ ផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អ្នកដែលបានទៅទីនោះ នៅថ្ងៃទី ៣០ ខែមិថុនា ត្រូវដាក់ខ្លួនឱ្យដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃ និងតាមដានសុខភាពជាប្រចាំ។
៤. បុគ្គលិកបម្រើការងារ នៅធនាគារ ABA សាខាផ្លូវមុនីវង្ស ដែលមានទីតាំងស្ថិតនៅអគារលេខ ២៩៨ABCD ផ្លូវមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ អ្នកដែលបានទៅទីនោះ ចាប់ពីថ្ងៃទី ២៤ ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា សូមដាក់ខ្លួនឱ្យដាច់ដោយឡែក១៤ ថ្ងៃ។
៥. អ្នកជំងឺកូវីដ១៩ បានទៅហាង Daiso Japan សាខាផ្សារទំនើប AEON ១ ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើប AEON ១ ផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អ្នកដែលបានទៅទីនោះ នៅថ្ងៃទី ៣០ ខែមិថុនា ចាប់ពីម៉ោង ១២៖៤០ ដល់ម៉ោង ១ ត្រូវប្រុងប្រយ័ត្នតាមដានសុខភាព និងដាក់ខ្លួនឱ្យនៅដោយឡែក៕ ដោយៈ ឡេង ដេត

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់