Connect with us

ព័ត៌មានជាតិ

ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ក្នុង​ក្រុង​សិរីសោភ័ណ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី៩ ខែកក្កដា​នេះ

បានផុស

នៅ

​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ និង​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ក្រុង​សិរីសោភ័ណ​ទៅតាម​សង្កាត់​នីមួយៗ​គិត​ចាប់ពី​ចាប់ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា​ ឆ្នាំ​២០២១នេះ​ តទៅ​ដោយ​ប្រព្រឹត្តទៅ​រយៈពេលពីរសប្តាហ៏​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ឈានដល់​ការចាក់​វ៉ាក់សាំង​នេះ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​កក្ត​ដា​ ឆ្នាំ​២០២១​ បាន​ប្រជុំ​បែងចែក​គោលដៅ និង​ចុះ​ពិនិត្យមើល​ទីតាំង​ត្រៀម​សម្រាប់​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាង​៥០ ០០០​នាក់ ដែល​នឹង​ចាក់​ជូន​តាម​គោលដៅ​នីមួយៗ តាម​សង្កាត់​ទាំងអស់ ចាក់​ដោយ​ក្រុមគ្រូពេទ្យ​យោធា នៃ​យោធភូមិភាគ​ទី​៥ សហការ​ជាមួយ​អាជ្ញាធរខេត្ត ក្រុង​/​សង្កាត់។ ឯកឧត្តម​បាន​បាន​លើកឡើងថា​វ៉ាក់សាំង​ដែល​ចាក់​ជូន​បងប្អូន​យើង​នាពេលនេះ គឺជា​ការផ្តល់ជូន​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​សម្តេច​បាន​ខិតខំ​គ្រប់បែបយ៉ាង ដើម្បី​រក​វ៉ាក់សាំង និង​បាន​ដាក់ចេញ​វិធានការ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​យើង​ឱ្យ​បាន​គ្រប់ៗ​គ្នា ដូច្នេះ​ហើយ​បងប្អូន​ត្រូវគោរព​ដឹងគុណ​ចំពោះ​សម្តេច​។​

​ក្នុងនាម​រដ្ឋបាលខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​គោរព​ថ្លែងអំណរគុណ និង​ជូនពរ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ទទួលបាន​នូវ​សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​មាំមួន​ខ្លាំងក្លា បញ្ញាញាណ​វាងវៃ ជន្មាយុ​យឺនយូរ និង​ទទួលបាន​ជោគជ័យ​ត្រចះត្រចង់​ក្នុង​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន៕

អត្ថបទ៖ អពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម