ព័ត៌មានជាតិ
អាវុធហត្ថបន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន
ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្ត្រខណ្ឌរៀងៗខ្លួន មិនថា ភ្លៀងខ្យល់យប់ថ្ងៃឡើយ។

មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា លោកឧត្តមសេនីយ៍ឯកមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចេញបញ្ជាដល់អាវុធហត្ថទាំង១៤ខណ្ឌនិងការិយាល័យពាក់ព័ន្ធត្រូវតែចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសំរួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឌទោះភ្លៀងខ្យល់ក៍ដោយពីព្រោះកម្លាំងអាវុធហត្ថគឺជាអ្នកបំរើរាស្ត្រគ្រប់ពេលវេលាដោយទឹកចិត្តស្មោះស្ម័គ្រទាំងតាមដងផ្លូវ និង តាមលំនៅដ្ឋានដើម្បីឲ្យពួកគាត់ទទួលនូវភាពកក់ក្តៅបន្ថែមទៀត។ ជាមួយគ្នានេះដែរកម្លាំងអាវុធហត្ថទាំងអស់ត្រូវតែប្រុងប្រយ័ត្នគ្រប់ពេលទាំងអស់ដោយបន្តត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ គ្រប់ពេលចេញចូលអង្គភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ មុនពេលចូលកន្លែងធ្វើការដោយគ្មានការធ្វេសប្រហែសឡើយ ដើម្បីបង្ការ ទប់ស្កាត់ ពីជំងឺឆ្លង covid- 19។

ប្រភពបានបន្តថា ក្រៅពីនេះកម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានក្រោកពីព្រលឹមនាំគ្នាធ្វើលំហាត់ប្រាណ ជារៀងរាល់ថ្ងៃដើម្បីសុខភាពរាងកាយមាំមួន ធ្វើអនាម័យ បោសជូត សំអាត បរិវេណទាំងខាងក្នុងខាងក្រៅ កន្លែងធ្វើការជាប្រចាំ រួចរួសរាន់ងូតទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ គណៈប្រតិភូជាតិ អន្តរជាតិ ក្នុងភូមិសាស្ត្រៗ រាជធានីភ្នំពេញ និងធ្វើអនាម័យតាមគោលដៅដែលបានឈរជើងផងដែរ៕
ដោយ ៖ វិមាន







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន