ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុងកំពុងស្រាវជ្រាវរកបុគ្គលញុះញង់ពលរដ្ឋទន្រ្ទានដីនៅក្រៅទំនប់ការពារទឹកប្រៃ
អាជ្ញាធរខេត្តកោះកុងកំពុងស្រាវជ្រាវរកបុគ្គលខិលខូចដែលបានញុះញង់ប្រជាពលរដ្ឋទៅទន្រ្ទានកាប់ឆ្ការទីតាំងដីនៅក្រៅទំបន់ការពារទឹកប្រៃយកធ្វើជាកម្មសិទ្ធិដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការធ្វើការកាត់ទោសទៅតាមនីតិវិធីច្បាប់។

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តបានលើកឡើងនៅក្នុងឱកាសដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងដីនៅក្រៅទំបន់ការពារទឹកប្រៃ ដែលប្រជាពលរដ្ឋ ទន្រ្ទានកាប់ឆ្ការយកជាកម្មសិទ្ធិ ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ថា៖ “ចំពោះដីទាំងឡាយណាស្ថិតនៅខាងក្រៅទំបន់ការពារទឹកប្រៃ ដែលមានបុគ្គលខិលខូចញុះញង់ប្រជាពលរដ្ឋឱ្យទន្រ្ទានកាប់ឆ្ការយកក្នុងពេលថ្មីៗនេះ គឺរដ្ឋបាលស្រុក និងឃុំពាក់ព័ន្ធ ត្រូវធ្វើការចុចយកចំណុចនិយាមកាឱ្យបានច្បាស់លាស់ ដើម្បីធ្វើសេចក្តីប្រកាសបដិសេធជាសាធារណៈ និងម៉្យាងទៀតរដ្ឋបាលខេត្តកំពុងស្រាវជ្រាវរកបុគ្គលខិលខូចដែលជាអ្នកញុះញង់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី”។

លោកអភិបាលរងខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលស្រុក និងសមត្ថកិច្ចពាក់ព័ន្ធដែលអនុវត្តការងារ និងទប់ស្កាត់សកម្មភាពទន្រ្ទានយកដីសាធារណៈកន្លងមកទទួលបានជោគជ័យ។
លោក អភិបាលរងខេត្ត បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចកងកម្លាំង និងអ្នកពាក់ព័ន្ធ បន្តកិច្ចសហការចូលរួមអនុវត្តបន្ថែមទៀត ក្នុងការបំពេញតួនាទីភារកិច្ចនីមួយៗ ដោយឈរលើស្មារតីទទួលត្រូវខុសខ្ពស់។

នៅក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្តបានផ្តល់ដីក្នុងទំបន់ការពារទឹកប្រៃ ទំហំ ៨២.១០ហិកតា តាមសំណើរបស់រដ្ឋបាលស្រុក ស្នើសុំជាសម្បទានដីសង្គមកិច្ច សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ២៨៣គ្រួសារ ដែលបានកាន់កាប់អាស្រ័យតាំងពីឆ្នាំ២០១២មក ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


