Connect with us

ព័ត៌មានជាតិ

កម្ពុជាមានអ្នកឆ្លងជំងឺកូវីដកើនឡើងដល់ជិត៦ម៉ឺននាក់ និងស្លាប់៨៥៥នាក់​

បានផុស

នៅ

​រហូតមកដល់​ថ្ងៃទី​០៩ ​ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​កើនឡើង​ជិត​៦​ម៉ឺន​នាក់ ​និង​ស្លាប់​ជាង​៨៥៥​នាក់​។​

ប្រទេស​កម្ពុជា​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ជា​លើកដំបូង​នៅ​ថ្ងៃទី​២៧ ​ខែមករា​ ឆ្នាំ​២០២០​ ទៅលើបុរស​ជនជាតិ​ចិន​១​នាក់ ​នៅ​ខេត្ត​ព្រះសីហនុ​។ ​ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ ហើយក៏​មិនមាន​ឆ្លងជំងឺ​នេះ​ច្រើន​ដែរ​។​បន្ទាប់មកទៀត​កម្ពុជា​បាន​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៣​លើក​ក្នុងនោះ​ទី​១.​ព្រឹត្តិការ​ណ៍សហគ​មន៍​៣​វិច្ឆិកា​ឆ្នាំ​២០២០។ ទី​២.​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ឆ្នាំ​២០២០​ និង​ទី​៣​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ ទើប​មាន​អ្នកស្លាប់​ជា​បន្តបន្ទាប់​ហើយ​ដែល​រហូតមកដល់ពេលនេះ ​នៅ​មិនទាន់បាន​បិទ​បញ្ចប់​នៅឡើយ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ក្រសួងសុខាភិបាល​បានឱ្យដឹងថា ​ថ្ងៃនេះ​ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន៩៨៨​នាក់​ទៀត​ក្នុងនោះ​ករណី​ឆ្លង​សហគមន៍​៧៨៩ អ្នកដំណើរ​មកពី​បរទេស​១៩៩​នាក់ អ្នកជា​សះ​ស្បើយ​៨៩៧​នាក់ និង​ស្លាប់​ចំនួន​៣០​នាក់​។​

លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាលបាន​លើកឡើងថា ​បច្ចុប្បន្ន​នេះ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​ឈានដល់​បន្ទាយ​ក្រហម​ហើយ​បើកាលណា​លើសពី​បន្ទាត់​ក្រហម​នោះ​ មន្ទីរពេទ្យ​កន្លែង​ព្យាបាល​លើសពី​សមត្ថភាព​របស់យើង​ដោយសារ​អ្នកជំងឺ​ច្រើន អត់​មាន​កន្លែង​ដាក់ ហើយ​ស្លាប់​ក៏​ច្រើន ហើយ​បងប្អូន​ក៏​ពិបាក​រក​ទទួលទាន ហើយ​ត្រូវ​បិទ​តំបន់​មួយចំនួនម្តង​ទៀតហើយ ។​

លោកស្រីបាន​បញ្ជាក់ថា ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​វិ​រុស​កូ​វីដ​១៩​ឆ្លង​តទៅទៀត និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ និង​ជាពិសេស​ប៉ះពាល់​ដល់​សុខភាព​ ពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​រួមគ្នា​ខិតខំ​ទប់​ស្កាត់ទាំងអស់គ្នា​ ពិសេស​អនុវត្ត​វិធានការ​៣​ការពារ ដូចជា ពាក់​ម៉ាស ឧស្សាហ៍​អនាម័យលាងដៃ និង​រក្សា​គម្លាត​សុ​វត្តិភាព​សង្គម​និង​បុគ្គល និង៣​កុំ រួមមានកុំទៅ​ទីកន្លែង​ដែលមាន​មនុស្ស​កកកុញ​ច្រើនកុំទៅ​កន្លែង​ដែល​បិទ​ជិត​មិនមាន​ខ្យល់​ចេញចូល ​និង​កុំ​ប៉ះពាល់​គ្នា​ឬ​ចាប់ដៃគ្នា​ឡើយ​។​

គួរ​បញ្ជាក់ថា គិត​ត្រឹម​ព្រឹកថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២១ ​កម្ពុ​ជាមានអ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​៥៩០៤៥​នាក់ អ្នកជា​សះស្បើយ​ចំនួន​៥០៩១៧​នាក់​និង អ្នក​ស្លាប់​ចំនួន​៨៥៥​នាក់​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម