ព័ត៌មានអន្ដរជាតិ
ស្រឡះធេងរូប១០សន្លឹកបង្ហាញក្រុងហូជីមិញថ្ងៃទី១បំរាមបិទខ្ទប់
ទីក្រុងហូជីមិញ ប្រទេសវៀតណាមត្រូវបានដាក់បំរាមរយៈពេល១៥ថ្ងៃពោលគឺចាប់ពីព្រឹកថ្ងៃសុក្រ ទី៩ ខែកក្កដា ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងកូវីដ-១៩។

បន្ទាប់ពីបំរាមត្រូវបានដាក់ភ្លាម ទិដ្ឋភាពនៅក្នុងទីក្រុងបង្ហាញឲ្យពីស្ថានភាពស្រឡះធេង ស្ងប់ស្ងាត់ និងគ្មានចរាចរណ៍ឡើយ។ ភាគច្រើនបំផុតហាង និងកន្លែងលក់អាហារ ឬទំនិញនានាត្រូវបានបិទ។ មានតែបុគ្គលិកសេវាកម្មសាធារណៈជាក់លាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត។

ទីក្រុងធំបំផុតរបស់វៀតណាមដែលមានប្រជាជន១៣លាននាក់ ប្រជាជនតម្រូវឲ្យស្ថិតនៅផ្ទះ និងអនុញ្ញាតឲ្យចេញក្រៅក្នុងលក្ខខណ្ឌចាំបាច់ដូចជាទិញស្បៀងអាហារ ឬឱសថប៉ុណ្ណោះ។ ជាមួយនេះ រោងចក្រ និងអាជីវកម្មខ្លះត្រូវបានអនុញ្ញាតដំណើរការតាមការចាំបាច់។

សម្រាប់ការដាក់បំរាមបិទទីក្រុងនេះ អាជ្ញាធរបានត្រៀមស្បៀងអាហារចំនួន ១២០ ០០០តោន និងមានសមត្ថភាពព្យបាលអ្នកជំងឺកូវីដ-១៩ដល់ទៅ២០ ០០០នាក់ក្នុងពេលតែមួយ។ ទោះជាយ៉ាងណា នៅពេលសេចក្តីប្រកាសត្រូវបានធ្វើឡើង ប្រជាជនក្នុងក្រុងក៏បានជ្រួលជ្រើមដែរដោយព្យាយាមទិញស្បៀងអាហារទុកដែរ។

ទីក្រុងហូជីមិញបានក្លាយជាតំបន់ឆ្លងកូវីដ-១៩អាក្រក់ជាងគេបំផុតនៅក្នុងប្រទេសវៀតណាម។ គិតត្រឹមព្រឹកថ្ងៃសុក្រម្សិលមិញ ហូជីមិញមានករណីឆ្លងជាង៩៤០០នាក់ ហើយអាជ្ញាធរបានព្រមានពីករណីឆ្លងនឹងកើនឡើងខ្ពស់ក្នុងប៉ុន្មានថ្ងៃខាងមុខ៕






ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


