Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរីហាម កងកម្លាំងឈរជើងតាមព្រំដែន យកតួនាទីទៅប្រព្រឹត្តបទល្មើសផ្សេងៗ

បានផុស

នៅ

លោក អភិបាលខេត្តមណ្ឌលគិរីបានធ្វើការក្រើនរំលឹកដល់កងកម្លាំងឈរជើងតាមព្រំដែនទាំងអស់មិនត្រូវយកតួនាទីរបស់ខ្លួនទៅប្រព្រឹត្តបទល្មើសឬពាក់ព័ន្ធបទល្មើសណាមួយឡើយដើម្បីចៀសវាងការប្រឈមនឹងផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដាស់តឿនក្រើនរំលឹក ដល់កងកម្លាំងឈរជើងនៅតាមព្រំដែន មិនត្រូវយកតួនាទីរបស់ខ្លួនមកប្រព្រឹត្តបទល្មើស ឬពាក់ព័ន្ធនឹងបទល្មើសណាមួយឡើយ ជាពិសេសបទល្មើសធនធានធម្មជាតិ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនអង្គភាព និងមុខមាត់ខេត្ត។

លោក អភិបាលខេត្តបានបន្តថា« អ្នកប្រព្រឹត្តបទល្មើស នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដោយមិនមានការលើកលែងឡើយ»។

លោក អភិបាល ខេត្ត បានណែនាំឱ្យ កងកម្លាំងនគរបាល- យោធា ឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ឋិតនៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៊ូស្រានៃវរ:សេនាតូចនគរបាលព្រំដែនគោកលេខ ៣០៣ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិនានាការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមព្រំដែនឱ្យមានលក្ខណៈល្អប្រសើរ។

ទន្ទឹមនឹងនេះ លោក អភិបាលខេត្តបានធ្វើការណែនាំ ដល់កម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើតួនាទីរបស់ខ្លួន គោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់អង្គភាព បទបញ្ជាថ្នាក់ដឹកនាំខេត្ត និងបទបញ្ជារបស់រាជរដ្ឋាភិបាល ត្រូវធានាសន្តិសុខសណ្ដាប់ធ្នាប់ ការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ និងទប់ស្កាត់ បង្ក្រាបឲ្យបាននូវរាល់បទល្មើសនានា ដែលកើតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងការទប់ស្កាត់មិនឱ្យមានការឆ្លងចេញចូលរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ចៀសសវាងការចម្លងជំងឺកូវីដ១៩ ពីតំបន់ព្រំដែនមកក្នុងសហគមន៍។

ជាចុងក្រោយ លោក ស្វាយ សំអ៊ាង ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ជាពិសេសត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម