Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនបុរសបើករថយន្តបុកកម្មករប្រមូលសំរាមស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ទៅតុលាការ

បានផុស

នៅ

ភ្នំពេញ៖ សមត្ថកិច្ចបានបញ្ជូនបុរសម្នាក់ឈ្មោះ​ នេត​ នីសា​ ដែលបានបើករថយន្តបុកកម្មករប្រមូលសំរាមបណ្តាលឱ្យស្លាប់២នាក់ និង​បួសធ្ងន់ម្នាក់ ​បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង​ ២:០០នាទី​ ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២១នេះ​ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង០០នាទីនេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានកសាងសំណុំរឿង និងបញ្ជូនជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ នេត នីសា ភេទប្រុស មុខរបរនៅផ្ទះ ស្នាក់នៅភូមិគោកឃ្លាង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់។

លោកបានបញ្ជាក់ថា ករណី​គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី​១២​ ខែកក្កដា​ ​ឆ្នាំ២០២១​ វេលាម៉ោង​ ០២​ និង៤០នាទីរំលងអាធ្រាត​ ត្រង់ចំណុចមុខធនាគារហត្ថា​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី​ ស្ថិតក្នុងសង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ​ ដែលបណ្តាលឱ្យ​កម្មករប្រមូលសំរាម​ស្លាប់​ចំនួន ០២នាក់​ និងរបួសធ្ងន់​ចំនួន​ ០១នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម