Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញបន្តដកហូតអាល់​កុល​​មានសារធាតុមេតាណុលតាមឱសថស្ថាន និងទីផ្សារ

បានផុស

នៅ

ខេត្តតាកែវ៖ មន្ត្រីជំនាញសាខា នៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ខេត្តតាកែវ បានចុះត្រួតពិនិត្យទំនិញតាមឱសថស្ថាន និងទីតាំងក្នុងផ្សារតាកែវ ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសកម្មភាពនោះដែរ មន្រ្តីជំនាញប្រចាំខេត្តតាកែវ បានធ្វើការដកហូត អាល់កុលមានសារធាតុមេតាណុលចំនួន ២១០.៥លីត្រ យកមករក្សាទុក និងដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន។

ដោយមានតម្រូវការចាំបាច់ប្រើប្រាស់យ៉ាងសំខាន់នៅក្នុងបរិបទសម័យជំងឺកូវីដ-១៩ បងប្អូនប្រជាពលរដ្ឋគ្រប់រូប តែងប្រកាន់ភ្ជាប់នូវអនាម័យខ្លួនប្រាណជាប្រចាំ។ ក្រៅពីការពាក់ម៉ាស និងលាងសំអាតដៃជាមួយសាប៊ូ ជែល ព្រមទាំងរក្សាគម្លាតសង្គម ប្រជាពលរដ្ឋតែងដាក់ដបអាល់កុលតាមខ្លួនជាប់ជានិច្ច ទោះបីដំណើរជិតឆ្ងាយក៏ដោយ។

ទន្ទឹមនឹងនេះ ក៏មានជនឆ្លៀតឱកាសមួយក្តាប់តូចចង់កេងចំណេញ រហូតហ៊ានផលិតអាល់កុលមិនត្រឹមត្រូវតាមស្តង់ដា ដើម្បីលក់ចែកចាយនៅលើទីផ្សារ ឱសថស្ថាន ឬ ហាងលក់ទំនិញចាប់ហួយផ្សេងៗ ដែលអាចធ្វើទៅបាន។ សកម្មភាពផ្ទុយនឹងច្បាប់បែបនេះ គឺមិនដែលរត់គេចរួចពីសំណាក់មន្ត្រីជំនាញនោះទេ។

សូមជម្រាបជូនថា មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចុះត្រួតពិនិត្យផលិតផលទំនិញនៅតាមបណ្តាផ្ទះលក់ទំនិញ និងឱសថស្ថាន នៅផ្សារតាកែវ ស្ថិតក្នុងឃុំរការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ រកឃើញអាល់កុលក្លែងក្លាយ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដកហូតអាល់កុលក្លែងក្លាយ​ ឬមេតាណុលប្រមាណ ៣កាន និង ២៧ដប ស្មើនឹង ៩៦.៥០លីត្រ  និងម្សៅកាហ្វេ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៣កញ្ចប់ ស្មើនឹង ១.៥០ គីឡូក្រាម។

ដោយឡែក កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចុះធ្វើការត្រួតពិនិត្យផលិត​ផលទំនិញនៅតាមបណ្តាគេហដ្ឋាន និងឱសថស្ថាន នៅក្រុងដូនកែវ ខេត្តតាកែវ ដកហូត អាល់កុលមានសារធាតុមេតាណុលប្រមាណ ១០៧.៥លីត្រ ក្រោយបានធ្វើតេស្តបឋម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន រួមមាន ឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ប្រមាណ ៥គីឡូក្រាម ម្សៅលាបកូនក្មេងហួសកាលបរិច្ឆេទនៃការប្រើប្រាស់ប្រមាណ ៥គីឡូក្រាម៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម