ព័ត៌មានជាតិ
បិទបញ្ចប់ការចាក់វ៉ាក់សាំងក្រុងសិរីសោភ័ណមុនពេលកំណត់ ត្រឹម៤ថ្ងៃក្នុងគម្រោង១៤ថ្ងៃ
ខេត្តបន្ទាយមានជ័យ៖ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្រុង សិរីសោភណ្ឌ បិទបញ្ចប់មុនពេលកំណត់ ក្នុងរយៈពេល៤ថ្ងៃនៃគម្រោង១៥ថ្ងៃ។ ទីតាំងយុទ្ធនាការលើកទី២ ចាក់វ៉ាក់សាំងជូនពលរដ្ឋនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានកើនដល់៨កន្លែង។ ហើយបានបិទចំនួន៦ទីតាំង នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ដោយទុកតែ២ទីតាំងនៅក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ឱ្យដំណើរការចុងក្រោយ១ព្រឹកថ្ងៃទី១៤ ខែកក្កដា នេះទៀត។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា
ព្រឹកថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២១នេះ យុទ្ធនាការចាក់វ៉ាក់សាំងលើកតី២ ជូននពលរដ្ឋក្រុងសិរីសោភ័ណដែលផ្តើមធ្វើពីថ្ងៃទី១០ ខែកក្កដា មកមានគម្រោងចាក់វ៉ាក់សាំងមានរយៈពេល១៤ថ្ងៃចាក់ជូនពលរដ្ឋឱ្យបាន៥៤,០០០នាក់។ ប៉ុន្តែឥឡូវនេះ ពលរដ្ឋបានមកចាក់ស្ទើរអស់ទៅហើយក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ។ ដូច្នេះ យោធភូមិភាគទី៥ និងរដ្ឋបាលខេត្តបន្ទាយមានជ័យត្រូវបិទបញ្ចប់ការចាក់វ៉ាក់សាំងនេះមុនពេលកំណត់ ហើយបានរើទៅដាក់ទីតាំងចាក់វ៉ាក់សាំងនៅស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃបន្តទៀត។

លោក ហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ឱ្យដឹងថា រយៈពេល ៤ ថ្ងៃនេះ ក្រុមការងារគ្រូពេទ្យយោធភូមិភាគទី៥ សហការនឹងរដ្ឋបាលខេត្ត ក្រុង កងកម្លាំងទាហាន កងរាជអាវុធហត្ថ នគរបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៥៤,០០០ នាក់ ទូទាំងក្រុងសិរីសោភ័ណ។ ហើយទីតាំង២នៃកន្លែងតែ១នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តនឹងដំណើរការ១ព្រឹកចុងក្រោយ សម្រាប់ចាក់វ៉ាក់សាំងដល់ពលរដ្ឋសេសសល់ពី២ទៅ៣ពាន់នាក់។

ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿនដូច្នេះមកពីក្រុមការងារគ្រប់ផ្នែក និងពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងសហការគ្នា បំពេញការងារបានរលូនល្អ៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


