Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស​វ័យ​ចំណាស់ម្នាក់ ​លក់​ថ្នាំញៀន​ នៅ​ស្រុក​អូរជ្រៅ​

បានផុស

នៅ

​បុរស​វ័យ​ចំណាស់​លួច​លក់​ថ្នាំញៀន​ជាច្រើន​មុខ​ ត្រូវ​កម្លាំង​នគរបាល​ស្រុក​អូរជ្រៅ ​បង្ក្រាប​បាន​នៅ​ម៉ោង​៣​ល្ងាច កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២០​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក​សែ​ស វិបុល អធិការ​នគរបាល ​ស្រុក​អូរជ្រៅ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​១​ក្រុម​ ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​១​នាក់​ឈ្មោះ សុខ ចក់ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ និង​ដកហូត​វត្ថុតាង​រួមមាន​៖ ថ្នាំ​គ្រាប់​ពណ៌​ក្រហម​មាន​អក្សរ​wy​ចំនួន​១៣៦​គ្រាប់​ថ្នាំ​ គ្រាប់​ពណ៌​ត្នោត​ចំនួន​៣​គ្រាប់, ម្ស៉ៅ​ក្រាម​ស​ថ្លា​ចំនួន​១​ថង់​ធំ និង​២​ថង់​តូច​។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ​ថ្នាំញៀន​ទាំង​អស់​នេះ គឺ​គេ​បាន​ទិញ​ពី​ឈ្មោះ វី ភេទ​ស្រី អាយុ​ប្រហែល​៣០​ឆ្នាំ នៅ​ក្រុង​ប៉ោយប៉ែត ហើយ​យក​មក​លក់​ចែកចាយ​បន្ត​ នៅ​ឃុំ​អូរ​បី​ជាន់​នេះ​។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា​ ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព​និង​មាន​វត្ថុតាង​ជាក់​ស្តែង ជនសង្ស័យ​ឈ្មោះ​ សុខ ចក់ រួម​និង​វត្ថុតាង​ថ្នាំញៀន ត្រូវ​បាន​កម្លាំង​ជំនាញ​ បាន​រៀប​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​ហើយ​ដែរ​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ក្មេង​ស្រី​អាយុ៧​ឆ្នាំ​ លង់​ទឹក​ប្រឡាយ​ស្លាប់ ពេល​ជិះ​កង់​ទៅ​ទិញ​ស្លា​ឲ្យ​យាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម