ព័ត៌មានជាតិ
ផ្ទុះកូវីដក្នុងផ្សារ ចារឈូក ខេត្តសៀមរាប លើអាជីវករជាង៥០នាក់ អាជ្ញាធរសម្រេចបិទបណ្តោះអាសន្ន
លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩ លើអាជីវករនៅក្នុងផ្សារ ចារឈូក ចំនួន៥២នាក់ រួចមក អាជ្ញាធរស្រុកអង្គរជុំ បានសម្រេចបិទផ្សារ ចារឈូក ជាបណ្តោះអាសន្ន ចាប់តាំងពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះតទៅ ដើម្បីកាត់ផ្តាច់ការចម្លងនៃជំងឺកូវីដ-១៩ ។

លោកអភិបាលស្រុកអង្គរជុំ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៤ ម្សិលមិញនេះ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ លើបងប្អូនជាអាជីវករ និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធសរុបចំនួន៣៥២នាក់ ក្នុងនោះបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥២នាក់ ហើយនៅព្រឹកនេះ មន្ត្រីជំនាញក៏កំពុងយកសំណាកបន្តទៀត ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមាននៅក្នុងផ្សារ ចារឈូក នេះ និងអ្នកវិជ្ជមានផ្សេងៗទៀត សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤ និង ០៧៧ ៧៨៩ ០០៧ ។

គួររំលឹកថា គិតត្រឹមល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២,៧១១នាក់ , បានព្យាបាលជាសះស្បើយចំនួន១,០៦0នាក់ , ស្លាប់ចំនួន ២៦នាក់ និងចំនួន១,៦២៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក ៕
អត្ថបទ ៖ គឿនវេត

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


