ជីវិតកម្សាន្ដ
ក្រោយផ្ទុះការរិះគន់ រឿងបំពានបម្រាមចត្តាឡីស័កច្រើនដង ពេលនេះ Taew បញ្ជាក់ថាខ្លួនវិជ្ជមានកូវីដ
ក្រោយធ្វើចត្តាឡីស័កជាច្រើនដងរាប់ភ្លេច និងផ្ទុះការរិះគន់ថា នាងបានបំពានបម្រាម ខណៈពេលនេះ លទ្ធផលរបស់តារាស្រីប្រចាំប៉ុស្តិ៍ លេខ ៣ ថៃ Taew Nataphon បានបញ្ជាក់ថា នាងបានឆ្លងកូវីដ ១៩ ហើយ។


Taew Nataphon បានជូនដំណឹងអំពីរឿងនេះ នៅក្នុងបណ្ដេញសង្គម Instagram របស់នាងថា ” នៅថ្ងៃទី ១៥ ខែកក្កដា ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានវិជ្ជមានកូវីដ” ។ ដោយសារនៅថ្ងៃទី ១៦ ខែ កក្កដា Taew ត្រូវថតរូបនិងធ្វើការជាមួយក្រុមការងារ។ ដូច្នេះហើយ ការធ្វើតេស្ត PCR គឺធ្វើឡើងតាំងពីថ្ងៃទី ១៤ ខែ កក្កដា នៃបុគ្គលិកទាំងអស់រួមទាំងនាងផងដែរ។

ក្រោយពេលមានវិជ្ជមានកូវីដ ១៩ Taew ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ Phayathai Nawamin ភ្លាមៗតែម្ដង។

នាងបានបញ្ជាក់បន្ថែមថា ” ឥឡូវខ្ញុំកំពុងរង់ចាំការព្យាបាល (រង់ចាំគ្រែ) តាមនីតិវិធីរបស់មន្ទីរពេទ្យ។ ទោះយ៉ាងណាយើងខ្ញុំសូមអភ័យទោសចំពោះបញ្ហាណាមួយ ដែលបណ្តាលមកពីបញ្ហានេះ ដែលយើងមិនអាចចូលរួមបាន ចាប់ពីពេលនេះតទៅ ហើយនាងខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នាទទួលបានសុខភាពល្អ ដើម្បីអាចរស់នៅបានដោយសុវត្ថិភាព” ។


អ្នកគាំទ្រនិងមិត្តភ័ក្ដិរបស់តារាថៃរូបនេះ ក៏បានជូនពរនាងឲ្យឆាប់ជាសះស្បើយ និងមិនបន្ទោសរាល់រឿងកន្លងដែលនាងតែងតែបំពានបម្រាមចត្តាឡីស័កកន្លងមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គិតត្រឹមពេលនេះ កូវីដកំពុងចម្លងនិងសម្លាប់តារាថៃជើងចាស់ណាខ្លះ !

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន