Connect with us

ព័ត៌មានជាតិ

ទិន្នផលត្រីប្រា ប្រមាណ ៧ ពាន់​តោនក្នុងមួយថ្ងៃនៅភ្នំពេញ

បានផុស

នៅ

នៅក្នុងភូមិសាស្រ្តរាជធានី​ភ្នំពេញមាន​ស្រះចិញ្ចឹមត្រីប្រមាណ១៥៧ ស្រះដែលប្រជាពលរដ្ឋចិញ្ចឹមដោយផ្តល់ទិន្នផលប្រមាណ៧.០០០ តោនហើយ ​ក្នុង​មួយថ្ងៃ​បរិមាណត្រីត្រូវបានផ្គត់ផ្គង់ទី​ផ្សារ​ក្នុងរាជធានីប្រមាណពី ៣០ ទៅ ៤០ តោនក្នុង​មួយថ្ងៃ​ជា​ត្រី​ស្រស់។​

តម្លៃត្រីក្នុងមួយគីឡូក្រាម ៤,២០០រៀល ក្នុងរដូវកូវីដ១៩ ខណៈមុនកូវីដតម្លៃ ៤,៥០០រៀល ទៅ ៥០០០រៀលក្នុង១​គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផលរាជធានី​ភ្នំពេញបានឲ្យដឹង​នៅ​ថ្ងៃទី​១៧ ខែកក្កដានេះ​ថា៖«ត្រី​ដែល​ប្រជាពលរដ្ឋបាន​ចិញ្ចឹមក្នុង​ស្រះ​នៅរាជធានី​ភ្នំពេញសព្វថ្ងៃនេះមាន​ចំនួន ១៥៧ ស្រះដែលមាន​បរិមាណផលសរុបប្រមាណ​ជា ៧.០០០ តោនសម្រាប់​ផ្គត់ផ្គង់ដល់ទី​ផ្សារក្នុងរាជធានីភ្នំពេញ និង ខេត្ត​មួយចំនួនផងដែរ​» ។​

​លោក ងិន ឌី បានឱ្យដឹងទៀតថា៖ត្រី​ដែល​ប្រជាពលរដ្ឋបាន​ចិញ្ចឹមក្នុង​ស្រះភាគច្រើនជា​ត្រី​ប្រានិង​ត្រី​ពោដែល​បាន​ចាប់​ផ្គត់ផ្គង់ដល់ទី​ផ្សារ​ក្នុង​មួយថ្ងៃរង្វង់​ពី ៣០ទៅ៤០តោន។ ប្រជាពលរដ្ឋដែលមានមុខរបរជាអ្នកចិញ្ចឹមត្រីតែងធ្វើអាជីវកម្មវិលជុំ មានន័យត្រី​ត្រូវបាន​ចាប់លក់ជារៀង​រាល់ថ្ងៃ ជាមួយនេះការចិញ្ចឹម ថ្មីក៏បានធ្វើជារៀងរាល់ថ្ងៃដែរ។

ហេតុដូចនេះហើយបានជាការផ្គត់ផ្គង់ត្រីនៅលើទីផ្សារក្នុងរាជធានីភ្នំពេញនៅតែមានហើយពេលខ្លះនៅលើទីផ្សារមានត្រី លើសពីតម្រូវការ ដោយសារបរិមាណ​ត្រី​ចិញ្ចឹមនៅតាមបណ្តាខេត្តបានបុកចូលមកទីក្រុងភ្នំពេញ។ បើតាមការអះអាងរបស់នាយ​ខណ្ឌ​រដ្ឋបាល​ជលផលរាជ ធានី​ភ្នំពេញ ត្រី​ប្រានិងត្រី​ពោដែលលក់នៅលើទីផ្សាររាជធានីផ្នំពេញមិនមាន​ការនាំ​ចូលពី​ក្រៅប្រទេសនោះទេនៅពេលនេះ។

ក្រៅពីបំពេញតម្រូវការត្រីស្រស់ សម្រាប់បរិភោបប្រចាំថ្ងៃហើយ ត្រីស្រស់ដែលនៅសល់ត្រូវបានប្រមូលទិញកែច្នៃជាត្រីហើម (​ត្រី​ប្រា​សំ​យ៉ុង​)សម្រាប់​ផ្គត់ផ្គង់ដល់ទី​ផ្សារទូទាំងប្រទេស និង​មួយចំនួនក៏បាន​នាំចេញទៅ​ក្រៅប្រទេស​ផងដែរ​ ។

លោក សុខ ​ហេង អ្នក​ចិញ្ចឹម​ត្រី​ប្រាស្ថិតនៅ​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញបាន​ប្រកបរបរចិញ្ចឹម​ត្រី​ប្រាជាង ២០ ឆ្នាំមកហើយបានថ្លែងថាដោ យសារ​មាន​ទីផ្សារទូលាយ ងាយ​ចិញ្ចឹមនិង​មានការ​ពេញនិយមសម្រាប់​អ្នក​បរិភោគ​ ។ បើតាម​លោក សុខ ​ហេង អំឡុង​វិបត្តិ​កូ​វីដ​-១៩ នេះធ្វើ​ឲ្យ​តម្លៃ​ត្រី​ប្រា ធ្លាក់​ដល់​តម្លៃជាង ៤ពាន់​រៀលខណៈ​កាល​មិនទាន់មាន​កូ​វីដ​-១៩ អាច​លក់បាន ៤​,៥​០០​រៀលទៅ ៤​,​៧​០០រៀលក្នុង​មួយ​គីឡូក្រាម​។

បន្ទាប់ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្កើត​គណៈកម្មកា​រជំរុញ​វា​រី​វប្ប​ម្ម​កម្ពុជាដើម្បី​ដោះស្រាយ​បញ្ហាដល់​វា​រី​វប្បករ​កម្ពុជានិង​ទប់ស្កាត់ការ នាំ​ចូល​ត្រីពី​ខាងក្រៅស្ថានភាព​ទីផ្សារ​ត្រី​នៅ​កម្ពុជាមិនមាន​អ្វី​ប្រែប្រួល​ច្រើន​ទេហើយ​អ្នក​ចិញ្ចឹមក៏​មិនទាន់​បានចំណេញជាដុំកំភួននៅឡើយដែរ៕ ដោយ៖ ណារី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម