Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តរតនគិរីក្រើនរំលឹកពលរដ្ឋក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ រួច

បានផុស

នៅ

ខេត្តរតនគិរី៖ អភិបាលរងខេត្តរតនគិរី ក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ដូសទី១ កុំជិះសេះលែងដៃ សូមបន្តការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្ត “៣កុំ ៣ការពារ” ឱ្យបានខ្ជួាប់ខ្ជួន និងត្រឹមត្រូវជាទីបំផុត បើទោះបីក្រោយពីបានចាក់វ៉ាក់សាំងរួចហើយក្តី ព្រោះនេះជាជម្រើសដ៏ចាំបាច់ និងត្រូវតែអនុវត្តគ្រប់ៗគ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនឱ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍បន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានមានប្រសាសន៍ នៅសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ​ថា យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងក្រុងបានលុងរយៈពេល៦ថ្ងៃមកនេះ បានចំនួន៥៣% ក្នុងចំនួនប្រជាពលរដ្ឋដែលនឹងត្រូវចាក់វ៉ាក់សាំងប្រមាណជិត២មុឺននាក់។ លោកបន្តថា បន្ទាប់ពីបញ្ចប់យុទ្ធនាការក្រុងបានលុងរដ្ឋបាលខេត្តនឹងបន្តចាក់ជូនប្រជាពលរដ្ឋតាមបណ្តាស្រុកនានាតាមផែនការដែលបានកំណត់បន្តទៀត ដើម្បីឆ្លើយតបនឹងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងគ្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបាន១០លាននាក់នៅបំណាច់ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ លោក ញ៉ែម សំអឿន បានបន្តអំពាវនាវទៅដល់ប្រជាពលរដ្ឋក្នុងក្រុងបានលុង សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីខ្លួនឯង គ្រួសារ និងសហគមន៍គ្មានជំងឺកូវីដ-១៩។ ម្យ៉ាងទៀតសូមអាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយអំពីវិធានការរបស់ក្រសួងសុខាភិបាល ពិសេសតាមមូលដ្ឋានចំពោះអ្នកមកពីក្រៅ ដើម្បីបានដឹង និងយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កបានទាន់ពេលវេលា។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តរតនគិរី មាន អ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ចំនួន ៦៣៦នាក់ ព្យាបាល ជាសះស្បើយ សរុបចំនួន ៣៤៩នាក់ និងស្លាប់ ចំនួន ៤នាក់៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម