កូវីដ-១៩
ស្ថានភាពល្អប្រសើរសម្រាប់ខេត្តស្ទឹងត្រែងគ្មានអ្នកឆ្លងកូវីដ
រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសថា នៅថ្ងៃទី ១៨ ខែកក្កដា គ្មានអ្នកឆ្លងកូវីដ១៩ នោះទេ នៅបរិវេណទឹកដីក្នុងខេត្តមួយនេះ ខណៈអ្នកឆ្លងសរុប ៤៤៩ នាក់ និងជាសះស្បើយ ២៨៥ នាក់ និងស្លាប់ម្នាក់។
បើតាមរដ្ឋបាលខេត្ត ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ នៅខេត្តស្ទឹងត្រែង មានការថមថយច្រើន រកឃើញអ្នកឆ្លងតិចតួច នឹងមានអ្នកជាសះស្បើយច្រើនគួរឱ្យកត់សម្គាល់។

ប្រធានមន្ទីរសុខាភិបាលខេត្ត លោក អ៊ុង សូវៀត បានឱ្យដឹងថា ស្ថានភាពជាសះស្បើយច្រើនជាងឆ្លងនេះ ជាសញ្ញាល្អ សម្រាប់ខេត្តស្ទឹងត្រែង ក្នុងការអនុវត្តវិធានការសុខាភិបាល ជាពិសេសនោះ និងមានការចូលរួម ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ ផងដែរ ទើបធ្វើឲ្យស្ថានការណ៍កូវីត១៩ មានការថយចុះជាបន្តបន្ទាប់។

លោកប្រធានមន្ទីរបញ្ជាក់បន្ថែមថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទាំងការនាំចូលពីខាងក្រៅ និងខាងក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ក្រុមគ្រូពេទ្យជំនាញប្រចាំការតាមគោលដៅព្រំប្រទល់ខេត្តស្ទឹងត្រែងនិងត្រួតពិនិត្យបុគ្គលដែលធ្វើដំណើរចេញចូលសង្ស័យ ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ១៩។ រីឯប្រជាពលរដ្ឋក្នុងខេត្តវិញអ្នកដែលសង្ស័យថាមានឆ្លងជំងឺកូវីដ១៩ ក៏ត្រូវប្រញាប់យកសំណាក់វិភាគដូចគ្នា ទើបកាត់ផ្ដាច់ខ្សែចម្លងមេរោគបាន៕

ដោយៈ ងិនលីម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


