Connect with us

ព័ត៌មានជាតិ

ជំនាញពេទ្យសត្វចុះពិនិត្យជំងឺដុំពកលើស្បែក​គោ ដែលជំនាញអះអាងថា នៅមិនទាន់មានថ្នាំព្យាបាលទេ

បានផុស

នៅ

​​ពេទ្យសត្វ ខេត្តបន្ទាយមានជ័យ ចុះ​ពិនិត្យ​សត្វគោនៅក្នុងស្រុក​ភ្នំស្រុក និងស្រុកក្រុង​ផ្សេងទៀត បានចេញ រោគសញ្ញាដុំពកលើស្បែកជុំវិញខ្លួន ដូចកមរមាស់មានរប៉េះរប៉ោះជិត២ខែមកហើយ នៅ ខេត្ត​បន្ទាយ​មានជ័យ​ នេះ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្ម និងបសុពេទ្យនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញព្រមទាំងភ្នាក់ងារពេទ្យសត្វភូមិ លោក យឹម សំណាង អភិបាលស្រុក ភ្នំស្រុក ព្រមទាំងមន្ត្រីអាជ្ញាធរភូ​ភូម ឃុំ កងកម្លាំងបានចុះពិនិត្យជាក់ស្តែងដល់ក្រោលនៃផ្ទះប្រជាកសិករ មានគោកើតជំងឺដុំពកស្បែកជុំវិញខ្លួននៅឃុំភ្នំដី ស្រុកភ្នំស្រុក ។

លោក ហ៊ុយ ទូច​ បាន​ឲ្យ​ដឹងថា សត្វគោដែលឆ្លងជំងឺនេះ ភាគច្រើនឆ្លងតាមសត្វល្អិតដូចជា មូស រុយ ឫ ដង្កូវ ដែលមាននៅក្នុងក្រោលគោ និងតាមរយៈការនាំគោ ក្របី ដែលមានជំងឺពីតំបន់ផ្សេងៗ ។ ហើយក៏ អាចឆ្លងតាមរយៈការស៊ីចំណីនិងផឹកទឹករួមគ្នា ។ និងពីទឹកដោះ ការបង្កាត់ពូជ ការព្យាបាលមិនដូរម្ជុល រី ការប៉ះពាល់ផ្ទាល់ជាដើម​។​

លោកប្រធានពេទ្យសត្វខេត្តបានស្នើសុំ ក៏ដូចជាណែនាំប្រជាពលរដ្ឋ ឬកសិករម្ចាស់សត្វគោក្របីកើតជំងឺ ដុំពកលស្បែកនេះ គឺពុំទាន់មានថ្នាំព្យាបាល​ឲ្យ​ជា ឬក៏គ្មានវ៉ាក់សាំងណាដែលមានប្រសិទ្ឋភាពសម្រាប់ ចាក់បង្ការ ការពារ នៅឡើយ​ ព្រោះ​ជំងឺនេះកើតឡើងតាមរដូវកាល ។

លោកបន្ថែមថា ប៉ុន្តែចំពោះមុខបងប្អូនប្រជាកសិករអាចពិនិត្យតាមដានសុខភាពសត្វគោ ក្របី ជារៀង​រាល់​ថ្ងៃ ក្នុងអំឡុងពេលផ្ទុះជំងឺ ឫនៅក្នុងតំបន់ដែលមានហានិភ័យនៃជំងឺ។ ក្នុងនោះត្រូវធ្វើការលាងសំអាតធ្វើ អនាម័យសត្វ និងកន្លែងដែលវារស់នៅនិងរកចំណី។ ឬក៏ករណីមានសង្ស័យត្រូវរាយការណ៍ ជាបន្ទាន់ដល់ ភ្នាក់ងារបសុពេទ្យដែលនៅជិតបំផុត ឬតាមរយៈតាមលេខទូរសព្ទ័ 012952518 ដើម្បីទាក់ទង ឆ្លើយតប បន្ទាន់ ។ ប៉ុន្តែកសិករម្ចាស់សត្វគោនៅឃុំគោករមៀត ស្រុកថ្មពួក និងនៅឃុំសឹង្ហ ស្រុកអូរជ្រៅ បានប្រាប់​ថា​ជំងឺសើស្បែកដុំ ឬពងលើស្បែកសត្វគោក្របីដែលផ្ទុះឡើង២ខែមកនេះ គឺឆ្លងពីសត្វគោនៅប្រទេសថៃ ហើយជំងឺនេះបានឆ្លងពីគោពូជឥណ្ឌា​ទេ​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម