ព័ត៌មានជាតិ
ចោរលួចគោអ្នកស្រុកដឹកតាមរថយន្តត្រូវប៉ូលិសស្ទាក់ចាប់បាន
បុរសជនសង្ស័យម្នាក់ហ៊ានលួចគោអ្នកស្រុក៣ក្បាលដឹកតាមរថយន្ត ត្រូវនគរបាលស្រុកស្វាយចេកឃាត់ខ្លួនបាននៅវេលាម៉ោង ១ រំលងអាធ្រាត្រយប់ ចូលថ្ងៃទី ២៦ខែ កក្កដា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ ៥៦A ចំណុចមុខវិទ្យាល័យកោះ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឱ្យដឹងថា បុរសជនសង្ស័យថាជាចោរលួចគោ ឈ្មោះ សោន ម៉ាញ អាយុ ៤៥ឆ្នាំ រស់នៅភូមិស្នោ ឃុំត្រពាំងស្នោ ស្រុកព្រះវិហារ ខេត្តព្រះវិហារ។
លោកបានបន្តថាការឃាត់ចោរនេះបានក្រោយពីទទួលព័ត៌មានពីម្ចាស់គោ ឈ្មោះ វ៉ាត់ ផុន ភេទប្រុសអាយុ៥៣ឆ្នាំ នៅភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យថា នៅយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ មានចោរចូលលួចគោញីរបស់គាត់ដល់ទៅចំនួន៣ក្បាល ដែលចងទុកនៅនឹងផ្ទះ ដឹកតាមរថយន្តម៉ាកហុកឡកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ កំពត ២A ០៥៩៥។

ក្រោយពីបានទទួលព័ត៍មានហើយ លោកបានដឹកនាំកំលាំងនគរបាលមួយក្រុមចាំស្ទាក់ផ្លូវចេញចូលទៅភូមិប្រាសាទលុះនៅវេលាម៉ោងជិត២យប់ឈានចូលថ្ងៃទី២៦ស្រាប់ឃើញរថយន្តដូចមានភិនភាគម្ចាស់គោបានរាយការណ៍កំពុងបើកនៅលើផ្លូវជាតិលេខ៥៦A កម្លាំងនគរបាលបានធ្វើការឃាត់ត្រួតពិនិត្យបានឃើញមានដឹកគោញីចំនួន៣ក្បាលពិតប្រាកដ។

លោកអធិការបានបញ្ជាក់ថាដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនគរបាលខេត្ត ឃាត់ខ្លួនទាំងគោនិងអ្នកបើករថយន្ត យកមកអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសួរនាំនិងចាត់ការតាមនិតិវិធីច្បាប់ចំណែកសត្វគោទាំង៣ក្បាល ប្រគល់ជូនម្ចាស់ដើមវិញ៕ អត្ថបទ៖ វ៉ាន់ ណាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


