ព័ត៌មានជាតិ
លោក អ៊ូ ច័ន្ទរ័ត្ន គ្រោងយកថ្ងៃទី២៣ ខែតុលា ដើម្បីធ្វើសមាជគណបក្សកែទម្រង់កម្ពុជា
ប្រសិនបើទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ហើយស្ថានភាពការរីករាលដាល នៃជំងឺកូវីដ១៩បានស្ងប់ស្ងាត់ គណបក្សកែទម្រង់កម្ពុជា នឹងយកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ខាងមុខ ដើម្បីរៀបចំសមាជគណបក្ស។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់កម្ពុជាថ្មីនាព្រឹកទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ថា យើងមានគម្រោងធ្វើសមាជនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ខាងមុខ ប៉ុន្តែយើងមិនទាន់ដឹងថា ទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ឬយ៉ាងណានោះទេព្រោះថ្ងៃ២៣ ខែតុលា ទាក់ទងនឹងបុណ្យជាតិ បើទោះបីជារាជរដ្ឋាភិបាលបានដកចេញពីថ្ងៃឈប់សម្រាកក៏ដោយ ប៉ុន្តែក៏នៅតែជាថ្ងៃបុណ្យជាតិដដែល ហើយមួយទៀតមិនដឹងថា ដល់ពេលនោះ ស្ថានភាពការីកដើរនៃជំងឺកូវីដ១៩ បានស្រាកស្រាន ឬយ៉ាងណានោះទេ ប្រសិនបើការរីករាលដាលនេះ នៅតែបន្តក៏យើងមិនអាចធ្វើបានដែរ ហើយនេះជាបញ្ហាដែលយើងកំពុងតែបារម្ភ។

ទាក់ទងដល់ការដាក់ឯកសារដើម្បីសុំចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ លោក អ៊ូ ច័ន្ទរ័ត្ន បានអះអាងថា យើងកំពុងរៀបចំស្នាមមេដៃ និងចុះហត្ថលេខាលើឯកសារផ្សេងៗ ដើម្បីដាក់ជូនទៅក្រសួងមហាផ្ទៃ តែយើងមិនទាន់បានកំណត់ថា នឹងដាក់ទៅថ្ងៃណានោះទេ គ្រាន់តែអាចបញ្ជាក់ថា នៅចុងសប្តាហ៍នេះ។ លោកថា មកដល់ពេលនេះ យើងមានស្នាមមេដៃគ្រប់គ្រាន់ហើយ តែកំពុងកែសំរួលលក្ខន្តិកៈមួយចំនួន មុននឹងដាក់ជូនទៅក្រសួងមហាផ្ទៃ។
ចំពោះរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់គណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បានអះអាងថា រហូតមកដល់ពេលនេះយើងមិនទាន់អាចជម្រាបពីរចនាសម្ព័ន្ធរបស់គណបក្សបានទេ ដោយសារតែយើងមិនទាន់រៀបចំគណៈកម្មាធិការនាយកបាននៅឡើយ គ្រាន់តែថា លោកបានស្នើសុំទៅលោក ប៉ុល ហំម ដើម្បីធ្វើជាប្រធាន ហើយលោក ប៉ុល ហំម ក៏បានទទួលយកសំណើនេះផងដែរ។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ បង្កើតគណបក្សកែទម្រង់កម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
គណបក្សកែទម្រង់កម្ពុជា សរសេរជាអក្សរកាត់ “គកក” និងមានឈ្មោះជាអក្សឡាតាំង “CAMBODIA REFORM PARTY” ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ប៉ុន្តែដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សត្រូវរៀបចំបែបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
គណបក្សកែទម្រង់កម្ពុជា ត្រូវបានបង្កើតដោយលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ និងបក្ខពួក ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ បន្ទាប់ពីអស់ជំនឿជាមួយមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ៕ អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


